កំពូលដួងចិត្ត – ចម្រៀងមនោសញ្ចេតនា

កំពូលដួងចិត្តជីវិតស្នេហ៍អើយ!

គេងមកៗគេងកើយ 

ខ្នល់ខ្នើយកើយភ្លៅពុំងា 
ខ្យល់ថ្ងូរទឹកជ្រុះហូរខ្ទរខ្ទារ 
ពពកប៉ះគ្នា អនុស្សារថ្មីៗ
គង្គាភ្លឺថ្លា សញ្ញាដួងចិត្ត 
បងអើយបងមើលស្នេហ៍ស្និទ្ធ 
នៃសត្វបក្សាបក្សី 
គៀងគូកៀកកើយឆ្លើយមេត្រី 
ដូចបងនឹងស្រី រួមសេចក្ដីស្នេហា 
 
សូមអស់ឥន្ទព្រហ្មធម្មជាតិទាំងឡាយ 
ជួយចាំចុតហ្មាយថ្ងៃសុខផងណា 
ក្លែបក្លិនកេសី ស្រីនឹងរៀមរា 
យើងរួមស្នេហាលុះគ្រាអវសាន 
ក្លិនផ្កាក្រអូប ស្រូបជាប់អារម្មណ៍ 
បងអើយមើលផ្កាក្រពុំ ខ្នងភ្នំក្លាយជាវិមាន 
ស្នេហា ពុំងានឹងកល្យាណ 
បីដូចនិព្វាន មិនរុះរោយដូចផ្កា។
Share your love

Leave a Reply

Your email address will not be published. Required fields are marked *