មុនបងមានប្រពន្ធអូននៅឯណា – នាយ ចឺម

mun bong mean brapon oun nov ena lyrics

ស្រឡាញ់អូន ទាំងខ្លួនមានប្រពន្ធហើយ 
យឺតពេលហើយ ទើបជួបអូនក្រោយកេ 
ទោះស្នេហ៍យ៉ាងណា បានត្រឹមតែលួចលាក់ទេ 
គ្មានសិទ្ធទេមើលថែអូន ដោយបើកចំហរ។

ប្រពន្ធអើយ! សុំទោសដែលបងសាវា 
សង្សារអើយ! សុំទោសដែលបងភរ 
គ្មានចេតនា ធ្វើឱ្យទឺកភ្នែកអ្នកណាហូរ 
ស្រឡាញ់អូន តែបងអាណិតប្រពន្ធ។

មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា 
មុនបងមានគ្រួសារ ហេតុអ្វីជីវ៉ាមិនបង្ហាញមុខ 
ទំនាក់ទំនងនេះ គ្មានទេសេចក្តីសុខ 
លួចកើតទុក្ខរាល់ថ្ងៃ ដៃឱបគេតែចិត្តនឹកអូន។

មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា 
រៀបការហើយហេតុអ្វីៗៗ ឱ្យបងស្គាល់អូន 
អាថ៌កំបាំងមួយនេះ ថ្ងៃណាអូនដឹងខ្លួន 
បងដឹងច្បាស់ថាស្ងួន អូនប្រាកដស្អប់បងមួយជាតិ។

Share your love

Leave a Reply

Your email address will not be published. Required fields are marked *