Home ពេញនិយម ក្រមុំស្រុកណា Lyrics – NORTH x VANNDA

ក្រមុំស្រុកណា Lyrics – NORTH x VANNDA

by vong

អូរ៉ាណ នាងអើយ នាងអើយនាង
ថ្ងៃនេះបងនឹងឡើងច្រៀង ចង់ឱ្យនាងមកមើលបង
អូរ៉ាណ នាងអើយ នាងអើយនាង
ថ្ងៃនេះបងនឹងឡើងច្រៀង ចង់ឱ្យនាងមកមើលបង

បុណ្យចូលឆ្នាំថ្មី ស្រុកភូមិយើងមានប្រលង
បុណ្យចូលឆ្នាំថ្មី ស្រុកភូមិយើងមានប្រលង

ខំស្កាត់ហៅនួនល្អ មក CHEER ឱ្យបងណាអូនណា
មក CHEER ឱ្យបងណាអូនណា

អូរ៉ាណ គគ្រឹកសន្លឹកប្រាំង ខែចេត្រចូលឆ្នាំបងនាំស្រីរាំកន្ទ្រឹម  អូរ៉ាណ គគ្រឹកសន្លឹកប្រាំង ខែចេត្រចូលឆ្នាំបងនាំស្រីរាំកន្ទ្រឹម

កន្ទ្រឹមសាងស្នេហ៍ ភ្លឺស្រែមានភ្លៀងរលឹម
កន្ទ្រឹមសាងស្នេហ៍ ភ្លឺស្រែមានភ្លៀងរលឹម

កន្រ្ដែតឈរញញឹម ឱ្យបងសង្ឃឹមបានចូលរួមការ
( ឆឺ ឆឺតៗ ) ឱ្យបងសង្ឃឹមបានចូលរួមការ ( ឆឺ ឆឺតៗ )

គ្រាន់ឃើញអូនភ្លាមដូចជាមាននិស្ស័យ
ក្រែមអូនពណ៌ស្រស់ឱ្យបងទន់អស់ជើងដៃ
កូនអ្នកជិតខាងឱ្យបងកាងអូនបីថ្ងៃ
ចូលឆ្នាំចូលខែសុំស្នេហ៍បងដេញថ្លៃ

ក្រមុំសៀមរាបសែនល្អ ឱ្យបងខ្វាករ
ដូចញ៉ាំខ្វាគោ កំលោះតាមអូនខ្វាត់ខ្វែង
ឱ្យបងខ្វាយខ្វល់ដូចភ្លេងបាក់ស្គរ
កន្លង់បងនេះបេតី ព្រោះតែរូបស្រីជាបុប្ផាអង្គរ

ក្រឡេកមើលភ្នែកក៏ដឹងចិត្ត
សំឡេងស្នេហ៍ពិតដូច Stereo
អូរ៉ាណ នាងណាៗ បងនេះអ្នកស្មោះស្នេហា
អាចយកវណ្ណដាធ្វើជាសាក្សី

អេ អត់ដឹងហ្អេ!

អូ…ថ្ងៃនេះបងត្រូវឡើងច្រៀង
ចង់ឃើញចង់ជួបមុខនាង
បងអ្នកចម្រៀងមិនទាន់ល្បី

អូរ៉ាណ នាងអើយ នាងអើយនាង ជីវិតនេះមិនទៀង
ម្ដេចនាងមិនស្រឡាញ់បង?(ម្ដេចនាងមិនស្រឡាញ់បង?)
អូរ៉ាណ នាងអើយ នាងអើយនាង ជីវិតនេះមិនទៀង
ម្ដេចនាងមិនស្រឡាញ់បង?(ម្ដេចនាងមិនស្រឡាញ់បង?)

សង្ក្រាន្តឆ្នាំថ្មីមានម្សៅប៉ាតអូនមួយក្លង
ទឹកមួយថង់ ស្ពាយកាំភ្លើងរះពីខ្នង
បើនាងព្រមស្នេហ៍បង បងជូនវាយក្អម ណាអូនណា
បងជូនវាយក្អម ណាអូនណា

បងមិនចង់សោកសៅ មិនទាន់មានស្នេហ៍
ទុកឱ្យបងជាអ្នកម៉ៅ  ចង់កាន់ដៃចង់នាំអូនដើរទៅក្រៅ ចង់ឱ្យថ្ងៃចន្ទប្រែក្លាយជាថ្ងៃសៅរ៍ 

ក្លាយជាអ្នកអូននឹក ក្លាយជាអ្នកដែលអូនហៅ

ក្រមុំកំពង់សោមខុសគេ ដើរតាមឆ្នេរញ៉ាំមឹកញ៉ាំក្ដាម
(ញ៉ាំក្ដាម)

ក្រមុំសៀមរាបម្យ៉ាងដែរ រាំភ្លេងខ្មែរធ្វើឱ្យគេរាំតាម

ក្រមុំស្រុកនេះស្រុកនោះ ក្រមុំណាល្អម្ដាយដាក់បម្រាម
ក្រមុំស្រុកលើស្រុកក្រោម ក្រមុំរោមចាមឱ្យបងង៉េមង៉ាម

បងជាមួយនឹងពួកម៉ាកមួយឈ្មោះថា នរិទ្ធ
គិតច្រើនពេក រឿងពិតថាមិនសូវពិត
នៅសៀមរាបតែស្នេហ៍ដូចមិនសូវស្និទ្ធ

អ្នកកំពង់សោមស្មោះស្នេហ៍ បានតែនៅជិត

ហុឺ អ្នកកំពង់សោមស្មោះស្នេហ៍ឈរនៅទីនេះ
មកភ្នំពេញដំបូង តាំងអត់មានអីជិះ

ធ្លាប់កោសដូង កោះអូនពូតយកខ្ទិះ
Have no phone I only have contact list
Cotact អូនមកបំពេញស្នេហ៍មួយនេះ

អូរ៉ាណ នាងអើយ នាងអើយនាង
ថ្ងៃនេះបងនឹងឡើងច្រៀង ចង់ឱ្យនាងមកមើលបង
អូរ៉ាណ នាងអើយ នាងអើយនាង
ថ្ងៃនេះបងនឹងឡើងច្រៀង ចង់ឱ្យនាងមកមើលបង

បុណ្យចូលឆ្នាំថ្មី ស្រុកភូមិយើងមានប្រលង
បុណ្យចូលឆ្នាំថ្មី ស្រុកភូមិយើងមានប្រលង

ខំស្កាត់ហៅនួនល្អ មក CHEER ឱ្យបងណាអូនណា
មក CHEER ឱ្យបងណាអូនណា ឆឺតៗ

You may also like

Leave a Comment