រឿងរ៉ាវជីវិតគូ ស៊ូមិនបានគឺចប់
ម្នាក់ៗចិត្តអត់ស្ងប់ មិនធ្លាប់សូម្បីគិត
ថែមឮពាក្យខ្សឹបខ្សៀវ ពីមនុស្សម្នាឆ្ងាយជិត
វែកញែកទាំងងងឹត គ្មានដឹងការពិតអ្វី?
ឃើញរូបភាពតែម្ខាង កាងអាកាត់ផ្តាច់មុខ
តុលាការ Facebook ឃើញភ្លាមដៀលជេរស្តី
រឿងគ្រួសារគេសោះ អ្នកដឹងច្បាស់ពិតអ្វី?
សូមកុំទាន់កាត់ក្តី ដោយសេចក្តីប្រមាថ
ចង្កៀងផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកហ្នឹង
ឱ្យពួកគេអ្នកថ្លឹង យើងកុំលូកនាំខាត
ប្រមូលពេលវេលា ធ្វើរឿងដែលស្រស់ស្អាត
ចូលរួមរឿងខ្វះខាត ដែលសង្គមត្រូវការ
ឈប់ចេះដឹងរឿងគេ ជាងជីវិតខ្លួនឯង
ទន្ទេញឲ្យបែកផ្សែង ត្រូវធ្វើមនុស្សអស្ចារ្យ
ប្រឹងដើរឆ្ពោះទៅមុខ ចោលរឿងអត់សាច់ការ
ឈប់តាមដានអ្នកណា ដែលឈ្លោះហែកហួរគ្នា។
ឃើញរូបភាពតែម្ខាង កាងអាកាត់ផ្តាច់មុខ
តុលាការ Facebook ឃើញភ្លាមដៀលជេរស្តី
រឿងគ្រួសារគេសោះ អ្នកដឹងច្បាស់ពិតអ្វី?
សូមកុំទាន់កាត់ក្តី ដោយសេចក្តីប្រមាថ
ចង្កៀងផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកហ្នឹង
ឱ្យពួកគេអ្នកថ្លឹង យើងកុំលូកនាំខាត
ប្រមូលពេលវេលា ធ្វើរឿងដែលស្រស់ស្អាត
ចូលរួមរឿងខ្វះខាត ដែលសង្គមត្រូវការ
ឈប់ចេះដឹងរឿងគេ ជាងជីវិតខ្លួនឯង
ទន្ទេញឲ្យបែកផ្សែង ត្រូវធ្វើមនុស្សអស្ចារ្យ
ប្រឹងដើរឆ្ពោះទៅមុខ ចោលរឿងអត់សាច់ការ
ឈប់តាមដានអ្នកណា ដែលឈ្លោះហែកហួរគ្នា។