Home មនោសញ្ចេតនា ជៀសពីបងរត់រកគេ – ខេម

ជៀសពីបងរត់រកគេ – ខេម

by vong

ធ្លាប់កាន់ដៃគ្នាពេលយប់ឆ្លងឆ្នាំ
ហើយចងចាំបួងសួងអ្វីខ្លះ
គឺសុំអោយស្នេហ៍ស្មោះដល់ចាស់
ពាក្យច្រើនណាស់រៀបរាប់មិនអស់
តែឆ្នាំនេះអ្វីៗផ្តាស់ប្តូរ
សំលេងហូក៏ស្ងាត់សូន្យសុង
អូនប្រួលប្រែ ប្រែចោលទាំងអស់
អោយបងរស់ រស់ទាំងឈឺចាប់
ស្នូរកាំជ្រួចបន្លឺឡើងរកជីវា
នៅឯណាពាក្យសន្យាកន្លង
ឆ្លងឆ្នាំនេះដៃគេមិនមែនដៃបង
កាន់ដៃអូនជំនួសបងទៅវិញ
ជៀសពីបងបំណងអូនរត់រកគេ
យកគេក្បែរធ្វើអោយបងចុះចាញ់
ឆ្លងឆ្នាំរួចក្នុងទ្រូងទុក្ខហៀរពេញ
ក្តីស្រឡាញ់ត្រូវបានបាត់អាសារបង់ ព្រោះអូន

តែឆ្នាំនេះអ្វីៗផ្តាស់ប្តូរ
សំលេងហូក៏ស្ងាត់សូន្យសុង
អូនប្រួលប្រែ ប្រែចោលទាំងអស់
អោយបងរស់ រស់ទាំងឈឺចាប់
ស្នូរកាំជ្រួចបន្លឺឡើងរកជីវា
នៅឯណាពាក្យសន្យាកន្លង
ឆ្លងឆ្នាំនេះដៃគេមិនមែនដៃបង
កាន់ដៃអូនជំនួសបងទៅវិញ
ជៀសពីបងបំណងអូនរត់រកគេ
យកគេក្បែរធ្វើអោយបងចុះចាញ់
ឆ្លងឆ្នាំរួចក្នុងទ្រូងទុក្ខហៀរពេញ
ក្តីស្រឡាញ់ត្រូវបានបាត់អាសារបង់ ព្រោះអូន…

You may also like

Leave a Comment