1. អើងអើងហាអើងអើងអើយ… ហាអើងអើយ…
យកជំនូន…ជូនដល់ម៉ាក់ប៉ា ហើយត្រូវហ៊ានប្រាប់ពួកគាត់ថា…ថែខ្ញុំដូចម្ចាស់ក្សត្រី
សន្យា…ប្រាប់គាត់ថាគ្មានថ្ងៃមានស្រី ទោះខ្ញុំស៊ីវីល័យ…ក៏ប្រពៃណីនៅតែសំខាន់
2. ហាមមានប្រពន្ធទី១ទី២ ពេលចេញពីធ្វើការ…ហាមតផឹកស៊ី ថ្នមខ្ញុំទោះមានកូន១កូន២ ត្រូវចាំ..
រវល់ក៏ត្រូវ…ទុកខ្ញុំសំខាន់ ទំនេរ Shopping ជួយដើរកាន់អីវ៉ាន់ ពេលខ្ញុំខឹងខ្លាំង…ត្រូវស្ទុះមកលួងភ្លាម
R1. កំដរខ្ញុំញ៉ាំបាយ កុំទៅឆ្ងាយច្រើននាទី ម៉ោង១ម៉ោង២…ខ្ញុំភ្ងាក់…ត្រូវឃើញអោបខ្ញុំជាប់ដៃ
នាំខ្ញុំមើលកុន ហើយ..នាំខ្ញុំទៅញ៉ាំអី ត្រូវបំពេញតួនាទីជាប្តី ត្រូវសរសើរខ្ញុំនៅមុខស្រីៗ
R2. ស្តាប់យល់ទេ!…ខ្ញុំទុកពេល…អោយគិតពីរបីនាទី លក្ខខណ្ឌ Easy Easy នេះជាតួនាទី…ហាមរអ៊ូ (អើងអើងហាអើងអើងអើយ ហាអើងអើយ)
G-Rap. និយាយអោយផ្អែម សម្តីត្រូវផ្អែម កុំសំឡត់ ចេញពីធ្វើការហត់…ត្រូវរត់មកអោបប្រពន្ធ។ កុំឡើយប្រងើយ…ប្រងើយ!កន្តើយដាក់ណា… ក្រម៉េក្រម៉ូវ ប្រយ័ត្នអូនចាប់ញិច
B-Rap. អាពាហ៍ពិពាហ៍បងនឹងបេប៊ី បងអាចធ្វើបានណាអូនណា ទោះបីជាអូនកូន១កូន២ អូននៅតែជាទេពធីតា។ បងនឹងស្រលាញ់…បងនឹងcare ទោះថ្ងៃក្រោយអូនយ៉ាងណា គីឡូអូនឡើង..ឡើងដល់រាប់រយ
B. Rap
កុំភ័យ! បងបី..ជីវ៉ាណា
បើថ្ងៃក្រោយពេលអូនចាស់ទៅ មុខប្រែដូចកែវណាម៉ា
បងនឹងនាំអូន…ទៅកែសម្ផស្យមិនថាត្រូវអស់លុយច្រើនប៉ុណ្ណា
កុំភ័យរឿងបងទៅមានថ្មី មិនអាចទេស្រី…បងសន្យា
ទោះអូនប៉ិនខឹង អូនប៉ុនរអ៊ូ ក៏បងតាមលួង លួងរហូតណា…អូនណា