មានអារម្មណ៍ថាបងបោះបង់ខ្ញុំចោល
មានអារម្មណ៍ឈឺរកនិយាយមិនត្រូវ
មានអារម្មណ៏ថាបងលួចមានស្រីក្រៅ
ដេញដោលទៅបងខឹងបងស្រែកដាក់ខ្លាំងៗ
មួយថ្ងៃទៅមួយថ្ងៃបងចេះតែប្លែក
ចេះប្រកែកស្រែកគំហកតំរាម
ខុសពីមុនបងថ្នាក់ថ្នមអូនដូចព្រះនាង
ម្តេចពេលនេះ ធ្វើអោយអូនចុកឈាមម្លេះ
ប្រពន្ធមានតែឈ្មោះ តែគ្មានភាពកក់ក្តៅ
បេះដូងអូនដំបៅរស់នៅបាត់ភាពផ្អែមល្ហែមអស់ហើយ
បងនៅក្នុងពេលនេះ មិនដូចពីមុនឡើយ
ឬមានស្រីផ្សេងហើយ ទើបបងប្តូរកៅសិបឌឺក្រេ
ប្រពន្ធមានតែឈ្មោះ រស់នៅមិនចុះសម្រុង
ជួបមុខគ្នាឡើងឆុងបាក់បែកផ្ទៃក្នុងជីវិតគ្រួសារ
ស៊ូរដល់ពេលណាទៀតបើមានតែបញ្ហា
មើលទៅពាក្យគ្រួសារជិតប្តូរថាអ្នកដ៏ទៃហើយ។