Home រ៉េប & ហ៊ីបហប មហានគរ lyrics – G-Devit

មហានគរ lyrics – G-Devit

by vong

អម្បូរទេវតេជៈ ដាប់ផ្តាំលើប្រាង្គសិលា (ហេ! )
កម្ពុជា ដែនដីអស្ចារ្យ កិត្តិនាមថ្លៃថ្លាលើដែនបូរី
Devāraja ( देवराज ) ប្រកបដោយអង្គប្រាជ្ញា នៃមហាបារមី
ប្រៀបដូចស្តេចនាគប្រថាប់នៅលើផែនដី
ម្ចាស់ដំរីក្បាលបី កណ្តឹងសាមពាន់
ចារយ័ន្តចងខ្សែ សិល្បៈគុនខ្មែរ កក្រើកដូចផ្គរលាន់
ដូចចម្លាក់រុងរឿង នាប្រាសាទបាយ័ន
ឈរទ្រឹងរឹងមាំទុកធ្វើជាកេរ! (ហេ! )


មេីលផ្កាយសំណាង ប្រតិស្ឋាន ចំកណ្តាលផែនដី
ផុសឡើងក្នុងបូរីនៃភាគនារតី
ហៅ ថាអង្គរ (យ សោ ធរ)
ស្នូលនៃវប្បធម៌ ឈាមខ្មែរថែរក្សាផ្តាច់ប្តូរ
រួមគ្នាលើកស្ទួយ នគរ ក្រាបបង្គំសុំពរ
យកបំភ្លឺភ្លើងជ័យ (យេីងបំភ្លឺភ្លេីងជ័យ)


តាំងនាម ខ្ញុំជាបុត្រនៃអង្គមហា
សូមផ្ញើសំនៀងវោហារ ចារលើសាស្រ្តាតម្រាពិជ័យ
ជូនជនរួមជាតិ ជូនមិត្ត ជូនញាតិ ជូនដល់អង្គធិបតី
ពួកយើងរួមគ្នា បង្កើតប្រវតិ្តសាស្រ្តថ្មី
យើងទូងស្គរជ័យ នៃវង្សត្រកូល !


មេីលផ្កាយសំណាង ប្រតិស្ឋាន ចំកណ្តាលផែនដី
ផុសឡើងក្នុងបូរីនៃភាគនារតី
ហៅ ថាអង្គរ (យ សោ ធរ)
ស្នូលនៃវប្បធម៌ ឈាមខ្មែរថែរក្សាផ្តាច់ប្តូរ
រួមគ្នាលើកស្ទួយ នគរ
ក្រាបបង្គំសុំពរ យកបំភ្លឺភ្លើងជ័យ…
ហា…អេីយ…អឺ អឺង.. អឺ អឺង..
អឺ អឺង.. អឺ អឺង.. អឺ អឺងអេីយ…
ផ្ទះយើងតូច តែយើងមានសំណាង
ខ្លួនប្រាណតូច តែបេះដូងយើងធំ
យើងត្រដាងស្លាប បង្អួតរាងនៅលើមេឃ
ហោះឆ្ពោះទៅមុខរកភាពសុខដុម
តូចតែសំបូរដោយសម្បត្តិវប្បធម៌
អរិយធម៌គុណធម៌ ជាធំ
ពេលដែលជោគជ័យ មិនសាទរមិនអីទេ
តែបើចង់បំផ្លាញ ! ខ្ញុំសូមប្រាប់អ្នកថា កុំ !
ផ្តើមមកបាតដៃទទៃ
ខ្ញុំសរសេរនូវសំណេរមួយនេះពេញដោយមោទកភាព !
ថ្មដែលបន្សល់ពីដូចតា ទោះអ្នកណា
ក៏មិនអាច (២ដង) អ្នកមិនអាចយកមកប្រៀប !
ទង់ជាតិខ្មែរ គ្របដណ្តប់នៅក្រោមមេឃ
ប្រជាប្រិយភាព ពូជអម្បូរនាគរាជ
ងួន ចាន់ដេវីដ ទោះស្លាប់មិនប្រែ
ភ្ជាប់ឈាមខ្មែរ បុត្រស្នងទាយាទ… 😍


You may also like

Leave a Comment