Home ពេញនិយម ឡានទំនើប – ព្រាប សុវត្ថិ & តន់ ចន្ទស៊ីម៉ា

ឡានទំនើប – ព្រាប សុវត្ថិ & តន់ ចន្ទស៊ីម៉ា

by vong
https://www.youtube.com/embed/IJ3N5XCDeGI?controls=0&start=6

អូនចង់ជិះឡានទំនើប ស្លៀកពាក់ឡូយឆើតឱ្យទាន់សម័យ

ហើយជិះឡានស៊េរីថ្មី ក្នុងស្រុកគេល្បីពេញនិយមគ្រប់គ្នា
តើបងបំពេញបំណង អូនបានទេណាពុំងា?
ហើយយើងស្រឡាញ់គ្នា មិនបាច់គិតមានក្រ…
អូនចង់ជិះឡានទំនើប គំនិតអូនពិតជាឡូយដល់ក
យោបល់អូនសែនល្អ មើលមកបងដូចជាសេដ្ឋី
បើមានលុយទិញឡាន សុខចិត្តនេ៎កទៅទិញដី
ស្រឡាញ់អ្នកក្រអី បើរកតែឡានទំនើប…
បើអត់មានឡានទំនើប តើឱ្យអូនបានអីជិះ
បងឯងពិតជាគម្រិះ អត់ស្រឡាញ់អូនស្មោះផង
គ្រាន់តែឡានប៉ុណ្ណឹង ចាំមានលុយចាំអូនសង់
អូននឹងស្រឡាញ់បងកាន់តែខ្លាំង…
ស្រឡាញ់ខ្លាំងហ្មង
ចាំតែជឿតា៎ស
អូនអាចជិះខ្នងបងបាន ជិះមិនបាច់ឱ្យអស់សាំង
បងសុខចិត្តប្រើកម្លាំង មិនបារម្មណ៍ភ័យដាច់ហ្វ្រាំងឡើយ…
ឱ្យតែអូនព្រមជិះ បងនឹងដឹកត្រាណត្រើយ
ពេលអូនបានជិះហើយ បងសុំកាដូ…
អូនចង់ជិះឡានទំនើប ស្លៀកពាក់ឡូយឆើតឱ្យទាន់សម័យ
ហើយជិះឡានស៊េរីថ្មី ក្នុងស្រុកគេល្បីពេញនិយមគ្រប់គ្នា
តើបងបំពេញបំណង អូនបានទេណាពុំងា?
ហើយយើងស្រឡាញ់គ្នា មិនបាច់គិតមានក្រ…
អូនចង់ជិះឡានទំនើប គំនិតអូនពិតជាឡូយដល់ក
យោបល់អូនសែនល្អ មើលមកបងដូចជាសេដ្ឋី
បើមានលុយទិញឡាន សុខចិត្តនេ៎កទៅទិញដី
ស្រឡាញ់អ្នកក្រអី បើរកតែឡានទំនើប…
បើអត់មានឡានទំនើប តើឱ្យអូនបានអីជិះ
បងឯងពិតជាគម្រិះ អត់ស្រឡាញ់អូនស្មោះផង
គ្រាន់តែឡានប៉ុណ្ណឹង ចាំមានលុយចាំអូនសង់
អូននឹងស្រឡាញ់បងកាន់តែខ្លាំង…
ស្រឡាញ់ខ្លាំងហ្មង
ចាំតែជឿតា៎ស
អូនអាចជិះខ្នងបងបាន ជិះមិនបាច់ឱ្យអស់សាំង
បងសុខចិត្តប្រើកម្លាំង មិនបារម្មណ៍ភ័យដាច់ហ្វ្រាំងឡើយ…
ឱ្យតែអូនព្រមជិះ បងនឹងដឹកត្រាណត្រើយ
ពេលអូនបានជិះហើយ បងសុំកាដូ…
K12 KTV

You may also like

Leave a Reply