ថាចាបយំល្វើយៗ
ចាបអើយខ្ញុំឈឺចិត្តណាស់
គេសន្យាច្បាស់ៗ យកចាបធ្វើជាសាក្សី
គេថាស្មោះខ្ញុំមិចទៅចោលខ្ញុំ
អោយខ្ញុំរីងរ៉ៃ
តែគេប្រែសំដី គេថាឈប់ស្រលាញ់ហើយ
ថាចាបយំល្វើយៗ
ចាបអើយចាបជួយខ្ញុំផង
ខ្ញុំឈឺពេញបេះដូង ឈឺផ្សាគ្មានពេលធូរស្បើយ
អនុស្សាវរីយ៍ គ្រប់ទិសគ្រប់ទី
មិនទាន់ភ្លេចឡើយ
តែគេភ្លេចខ្ញុំហើយ មានថ្មីបញ្ឈឺចិន្តា
?
ថាចាបយំល្វើយៗ
ចាបអើយខ្ញុំយំតាមអ្នក
ព្រោះតែស្នេហ៍បែកបាក់
គឺមានតែទឹកនេត្រា
តែខ្ញុំលួចយំ យំពីរនាក់ចាប
មិនប្រាប់អ្នកណា
មិនអោយគេដឹងថា ខ្ញុំមានវិបត្តិនោះទេ
ថាចាបយំល្វើយៗ
ចាបអើយចាបជាមិត្តខ្ញុំ
អ្នកកំដរអារម្មណ៍
ពេលខ្ញុំកើតទុក្ខព្រោះស្នេហ៍
តែយំម្ដងនេះ ខ្ញុំហ្នឹងឈប់យំ
រៀនបំភ្លេចស្នេហ៍
ទោះគ្មានគេនៅក្បែរ នៅរស់ដើម្បីម៉ែពុក
?
ថាចាបយំល្វើយៗ
ចាបអើយខ្ញុំយំតាមអ្នក
ព្រោះតែស្នេហ៍បែកបាក់
គឺមានតែទឹកនេត្រា
តែខ្ញុំលួចយំ យំពីរនាក់ចាប
មិនប្រាប់អ្នកណា
មិនអោយគេដឹងថា ខ្ញុំមានវិបត្តិនោះទេ
ថាចាបយំល្វើយៗ
ចាបអើយចាបជាមិត្តខ្ញុំ
អ្នកកំដរអារម្មណ៍
ពេលខ្ញុំកើតទុក្ខព្រោះស្នេហ៍
តែយំម្ដងនេះ ខ្ញុំហ្នឹងឈប់យំ
រៀនបំភ្លេចស្នេហ៍
ទោះគ្មានគេនៅក្បែរ នៅរស់ដើម្បីម៉ែពុក