Home ខ្ញុំរឹតតែស្រលាញ់គេរឹតតែស្អប់ – ខេមរៈ សិរីមន្ត

ខ្ញុំរឹតតែស្រលាញ់គេរឹតតែស្អប់ – ខេមរៈ សិរីមន្ត

by vong
A+A-
Reset

ខ្ញុំរឹតស្រលាញ់ គេវិញរឹតតែស្អប់

គេមិនចង់ស្តាប់ ឮពាក្យទាំងនេះឡើយ

លឺថាខ្ញុំនឹកគេខ្លាំង គេឆ្អើមខ្ញុំទៅហើយ

ឱបេះដូងអើយ អ្នកស្ដាប់ច្បាស់ដែរទ?!

នៅលើលោកនេះ គ្មានអ្នកណាចង់ឡើយ

ឱស្នេហ៍ខ្ញុំអើយ ម្ដេចឡើយក៏ខុសគេ?!

ទៅស្រលាញ់មនុស្សស្រីម្នាក់ ដែលយើងមិនគួរស្នេហ៍

ក៏ដឹងដែរ ថាស្នេហ៍នេះមិនអាចទៅរួច

ខ្ញុំសូមអង្វរបើអ្នកមិនស្រលាញ់ខ្ញុំ

អ្វីដែលខ្ញុំសុំ សូមកុំហាមខ្ញុំឡើយ

មិនស្រលាញ់ខ្ញុំក៏មិនថ្វី ជាសិទ្ធិរបស់ត្រាណត្រើយ

តែកុំហាមឡើយ ស្រលាញ់អ្នកជាសិទ្ធិនៃខ្ញុំ

អ្នកចង់ធ្វើអីក៏អ្នកធ្វើទៅចុះ ខ្ញុំក៏មិនទៅ រំខានអ្នកទៀតឡើយ

ខ្ញុំសូមត្រឹមរស់នៅជាមួយ ក្តីស្រលាញ់រហូតហើយ

ក្តីស្រលាញ់អើយ អ្នកនឹងរស់នៅជាមួយខ្ញុំ!

ដល់ពេលចាស់ទុំ យើងនឹងស្លាប់ទៅជាមួយគ្នា។

Leave a Comment

error: Content is protected !!