Home ពេញនិយម ដោះលែង – លាន បញ្ចនីត

ដោះលែង – លាន បញ្ចនីត

by vong

យល់ព្រម ឱ្យអូនទៅរកអ្នកផ្សេង
យល់ព្រមដោះលែង មិនហ៊ានឃាត់ចិត្តចរណៃ
អូនទៅបាន ចំពោះបងវិញមិនថ្វី
ពេលនេះស្រី បំពេញក្តីសុខចុះ

បងយល់ព្រម ឱ្យជ្រើសយកអ្នកផ្សេង
តែបងខ្លួនឯង មិនដោះលែងខ្លួនឯងសោះ
ធ្វើយ៉ាងណា ចិត្តស្នេហ៍អូនរលាយអស់
ចេញទៅបាត់ ទុកចន្លោះភាពឯកា

យប់នេះផ្ទៃមេឃស្រស់ស្អាតខ្លាំងណាស់
ស្អាតណាស់ដល់ថ្នាក់ខ្ញុំមើលស្រក់ទឹកនេត្រា
ស្រលាញ់គេខ្លាំង តើខុសឬយ៉ាងណា?
ខាងក្នុងនេះឈឺផ្សារ អ្នកមើលឃើញខ្លះទេ?

ព្យាយាមទប់ទឹកភ្នែកហូរ… ញញឹម
ញញឹមទាំងអស់សង្ឃឹម នៅមិនអាចខ្វះគេ
តែងសួរខ្លួនឯង តើគេត្រលប់វិញទេ?
ក៏ដឹងច្បាស់ដែរ សំណួរនេះគ្មានចម្លើយ។

?

បងយល់ព្រម ឱ្យអូនជ្រើសយកអ្នកផ្សេង
តែបងខ្លួនឯង មិនដោះលែងខ្លួនឯងសោះ
ធ្វើយ៉ាងណា ចិត្តស្នេហ៍អូនរលាយអស់
ចេញទៅបាត់ ទុកចន្លោះភាពឯកា

យប់នេះផ្ទៃមេឃស្រស់ស្អាតខ្លាំងណាស់
ស្អាតណាស់ដល់ថ្នាក់ខ្ញុំមើលស្រក់ទឹកនេត្រា
ស្រលាញ់គេខ្លាំង តើខុសឬយ៉ាងណា?
ខាងក្នុងនេះឈឺផ្សារ អ្នកមើលឃើញខ្លះទេ?

ព្យាយាមទប់ទឹកភ្នែកហូរ… ញញឹម
ញញឹមទាំងអស់សង្ឃឹម នៅមិនអាចខ្វះគេ
តែងសួរខ្លួនឯង តើគេត្រលប់វិញទេ?
ក៏ដឹងច្បាស់ដែរ សំណួរនេះគ្មានចម្លើយ…

យប់នេះផ្ទៃមេឃស្រស់ស្អាតខ្លាំងណាស់
ស្អាតណាស់ដល់ថ្នាក់ខ្ញុំមើលស្រក់ទឹកនេត្រា
ស្រលាញ់គេខ្លាំង តើខុសឬយ៉ាងណា?
ខាងក្នុងនេះឈឺផ្សារ អ្នកមើលឃើញខ្លះទេ?

យប់នេះផ្ទៃមេឃស្រស់ស្អាតខ្លាំងណាស់
ស្អាតណាស់ដល់ថ្នាក់ខ្ញុំមើលស្រក់ទឹកនេត្រា
ស្រលាញ់គេខ្លាំង តើខុសឬយ៉ាងណា?
ខាងក្នុងនេះឈឺផ្សារ អ្នកមើលឃើញខ្លះទេ?

ព្យាយាមទប់ទឹកភ្នែកហូរ… ញញឹម
ញញឹមទាំងអស់សង្ឃឹម នៅមិនអាចខ្វះគេ
តែងសួរខ្លួនឯង តើគេត្រលប់វិញទេ?
ក៏ដឹងច្បាស់ដែរ សំណួរនេះគ្មានចម្លើយ។

You may also like

Leave a Reply