Home ពេញនិយម ស្នេហ៍នេះឆាចោល – MaMa

ស្នេហ៍នេះឆាចោល – MaMa

by vong

នឹកឃើញម្ដងៗ អូនចង់តែបាត់ខ្លួន
ព្រោះជួបមុខស្ងួន ធ្វើអោយអូនឈឺចាប់ណាស់
ពាក់ស្រោមមុខក្បត់ដាក់ស្នេហ៍ស្នង ទាំងចិត្តបងនៅស្មោះ
ព្រោះចង់ឱ្យបងបានជួបនឹងមនុស្សល្អជាងអូន

អូនគឺជាមនុស្សមានប្រវត្តិមិនល្អ
មិនអាចកំដរបងរហូតដល់ថ្ងៃស្លាប់
បងរស់នៅជាមួយនឹងអូន មានតែការឈឺចាប់
បងត្រូវបាត់អូន់កិត្តិយសក៏ព្រោះតែអូន

អនាគតបងកុំផ្ញើនឹងមនុស្សបែបនេះ
នារីម្នាក់នេះមិនសក្កិសមនឹងបងទេ
អនាគតបងនឹងល្អបើស្រលាញ់គេ
ភ្លេចអូនបានទេ កុំនៅនឹកនាទៀតអី

ជាតិនេះឆាចោលស្នេហាបងហើយនឹងអូន
អូនសុំដកខ្លួនទុកឱកាសអោយអ្នកថ្មី
សុំព្យួរបេះដូងឱ្យកម្មសល់ទាំងរីងរ៉ៃ
ព្រោះចង់ឃើញថ្លៃមានស្នាមញញឹមម្ដងទៀត។

You may also like

Leave a Comment