ហួចលើខ្នងក្របី (រដូវច្រូតកាត់)

បងហួចលើខ្នងក្របី

ថ្ងៃមិញបងហួចលើខ្នងក្របី
កាត់វាលស្រែស្រី លើកដៃសញ្ញា
ល្ងាចអូនច្រូតកាត់ហើយតោងយាត្រា
ទៅកំពង់ទឹកដែលតែងជួបគ្នា
ក្នុងក្អមលាក់នំឆ្ងាញ់អស្ចារ្យ
មានបារីម្លូរស្លា ផ្ញើបងផង
រួចយើងងូតទឹកលេង ដៃរាវរកគ្នា
ហើយសាសង ថាទៅលេងរាំវង់

យប់នេះ ខែភ្លឺកណ្តាលស្រែពៅ
សុំពុកម៉ែទៅ កុំនៅបង្អង់
បងឡើងយកទឹកត្នោតមួយបំពង់
ផ្ញើរអូនញាំក្នុងពេលលេងរាំវង់
បង្ការក្រែងហត់ ញ័រជង្គង់
ស្រស់ស្រីមានទ្រង់លើសកញ្ញា
រួចយើងរាំយើងច្រៀង ពេលចូលឆ្នាំថ្មី
ស្រីលក់ផ្កា តាមប្រពៃណីខ្មែរ

Share your love

Leave a Reply

Your email address will not be published. Required fields are marked *