ពាក្យមិនពិតចិត្តហ្មងសៅដំបៅទ្រូង
បងបានស្បថប្រាកដជាក់ចំពោះស្នេហ៍
អូនជឿស្មោះគ្មានកែប្រែចំពោះបងមួយ
ឥតកន្តើយគ្មានបារម្មណ៍ឡើយ…
ពាក្យមិនពិតគិតមិនដល់ខ្វល់ឱរា
ច្រើនឆ្នាំហើយទ្រូងឥតស្បើយរងទុក្ខា
ប្រុសផ្លាស់ចិត្តផ្លាស់ស្នេហាបោះបង់រូបស្រី
គ្មានអាល័យដល់ចិត្តស្រីទេ…
ចុកក្នុងទ្រូងឈឺបេះដូងដោយសារស្នេហ៍
អស់សង្ឃឹមខានញញឹមដាក់បងទៀតហើយ
លង់ចិន្តាលង់ស្នេហាអស់មួយជីវិត
អស់ក្ដីរំពឹងថាបានជួបស្នេហ៍។