សមឬមិនសមរូបរាងក្រមុំខ្ញុំនេះ
ក្រមុំពិសេសមិនចេះឈឺផ្ដាសឡើយណា
មើលមាឌអូនមិនចាញ់ទេដំរីសា
ខ្លាំងអស្ចារ្យកញ្ញា៨០គីឡូ…
បើបងបានមុំប្រៀបដូចជាឃ្មុំបានផ្កា
កុំព្រូយឡើយណាទៅណាមកណាអូនពរ
មាឌបងស្គមបងកុំស្រឡាញ់ស្រីល្អ
កុំមាត់ករអូនពរបងទៅរៀបការ..
ប្រាក់អូនក៏មានមាឌអូនក៏បាន
កល្យាណស្រឡាញ់អូនទៅ
ឬមួយខ្លាចអូនកាចពេក
អូនមិនកាចទេបងថ្វីបើមាឌអូនធំចម្លែក
ចិត្តល្អឯកបងអើយស្រឡាញ់អូនទៅ…
បើបងគ្មានលុយកុំធ្វើមុខស្អុយអញ្ចឹង
នែ៎ពៅព្រលឹងយកលុយអូនចាយក៏បាន
ថើបអូនមកពន្លកម្ដេចនៅតែអៀន
ឬមិនហ៊ានបានជាបងងាកមុខចេញ…