មកពីបងមិនល្អ – ខាន់ ខាវ

Mok pi bong min laor lyrics, បទចម្រៀងសេដ

 

សម្លឹងមេឃពណ៌ខ្មៅ ដូចចិត្តពៅក្នុងពេលនេះ
ឱ្យបងដឹងថាអូនចង់ចេញ 
ព្រោះបងបានកឹតមុនថាអូននិងអស់ស្រឡាញ់
បើពេលនេះអូនចេញបងឃាត់មិនបាន
បងគួរតែដឹងហើយដែលត្រាណត្រើយគឹតបែបនេះ
មិនគួរលើកលែងទោសឱ្យបង
បងមិនចេះលួងលោមក៏មិនបាននៅថ្នាក់ថ្នម
ចាកចេញចោលរូបបងអូនគឹតត្រូវហើយ
គេម្នាក់នោះគឺជាមនុស្សល្អ ចេះកំដរពេលអូនយំ
ហើយគេក៏ជាមនុស្សស័ក្ដិសមដែលអូនត្រូវការ
មិនដូចបងមានត្រឹមចិត្តស្មោះតែតែធ្វើឱ្យអូនឯកា
គ្រាន់ចង់ប្រាប់គេថាអូនស្រឡាញ់គេណាស់
អូនទៅហើយមិនវិលវិញទេ ទោះជាគេបោះបង់អូន
សូមកុំចាំចាំរូបមាសស្ងួនអូនវិលត្រឡប់
ទោះជាបងលុបលាងកំហុស 
ដែលពីមុនជ្រុលខុសលើអូន
ក៏មិនអាចវិលវិញជួបស្ងួនដូចគ្រាដើមឡើយ
អូនមិនអាចវិលវិញជួបស្ងួនដូចគ្រា ដើមឡើយ។
Share your love

Leave a Reply

Your email address will not be published. Required fields are marked *