Home រ៉េប & ហ៊ីបហប ទេវរាជ Lyrics – Tep Boprek

ទេវរាជ Lyrics – Tep Boprek

by vong

( ការបង្កើត និង អាណាចក្រនគរភ្នំ )
លើកដៃប្រណម ក្រាបថ្វាយបង្គំ សុំបារមី ខ្មែរសម័យភ្នំនគរ !
យើងនៅតែជាអ្នកខ្លាំង ពូជអ្នកចម្បាំង
សូម្បីតែខ្មាំងនៅតែខ្ចីតួរអក្សរ !
យើងបង្កើតយន្ត័ (យើងបង្កើតយន្ត័)
យេីងមានតន្រ្តី មានបាលី មានរបាំ !
ចាំត្រូវតែចាំ ភ្លេងពិណពាទ្យ ត្រូវតែកត់ជាចំណាំ
ពាក្យខ្ញុំនិយាយដូចបាលីសំស្ក្រឹត
ខិតចូលអោយជិត (អោយជិត)
ឬទ្ធីអំណាចដែលកើតដោយទសពិត
ពិតដូចមិនពិត តែអាចដឹងដោយគំនិត !
អក្សរខ្មែរយើងអាចធ្វើជាយ័ន្ត
យកស្នូលតន្ត្រីជាអាវុធយុទ្ធភណ្ឌ
ជាតិសាសន៍ដទៃគេមិនអាចមកបំភាន់
ឈាមគឺខ្មែរជាអ្នកខ្លាំងគ្រប់ជំនាន់ !
ដោយឬទ្ធិអំណាចមានតែមួយគ្មានពីរនៃមហារាជិនី លីវយី !
ខេមរៈភាសា ព្រះមាតាសោមា
តំណាងស្មើអាកាសា នារី !
សតវត្សរ៍ទី 1 គាស់រញ្ជួយធរណី
បង្កើតជាដែនអាណាចក្រល្បីរញ្ជួយប្រឹថពី
រាជធានីនៃដែនសមុទ្រ
មានព្រះបិតានាគអំណាចខ្ពស់បំផុត !
ជារបស់ខ្មែរ ទោះស្លាប់មិនកែរ
ថែអោយបានដល់ទីបញ្ចប់
គ្មានឈាមជាខ្មែរ អ្នកមិនអាចក្បែរ អ្នកមិនអាចដោះសោរកំណប់…
ឆន្ទៈជាគោល តន្រ្តីជាស្នូល សារយើងសរសេរពាក្យបង្កប់ !
និកាយនិយម ចាប់ប្រមូលផ្តុំ bring our Khmer to the Top!

( សម័យចេនឡា )
ឆព្វណ្ណរង្សីនៃពន្លឺដួងកែវអាចចាក់ធ្លុះគ្រប់អ្វី ៗ
សរសេរជាសារលើទំព័រសាស្រ្តាដាស់តឿនជនមានឧបនិស្ស័យ
សាបព្រួសជាអត្ថន័យលើតន្ត្រីមួយនេះ ដូចសូត្របាលី
ចាក់ខ្ទាស់គ្រប់តម្រា ដូចជាដាក់ប្រស្នា
ខ្លាំងដូចជាខ្មែរនាសម័យដូនតា!
ព្រះភវវម៌្ម (ព្រះភវវម៌្ម) ជោគជ័យក្នុងចម្បាំងប្រសិទ្ធនាម កម្វុជទេស នគរ
ចេនឡា… អស្ចារ្យ… ចេស្តា… ត្រីសូល៍…
បក្សីចាំក្រុងឈរធ្វើជាសក្សី ដាប់ផ្ទាំងសិលាទុកធ្វើជាសក្ខី
ឥសីកម្ពុ និងអគ្គមហេសី អប្សរមេរា មកពីសួគ៌ាល័យ
ដោយសេចក្តីគោរពប្រតិបត្តិ ស្រីភទ្រេស្វរៈ
ឬទ្ធានុភាពខ្លាំងក្លាដើមសម័យចេនឡា
លាតសន្ធឹងព្ធដ៏អាកាស
ចាប់បង្រួបបង្រួមដែនដី
សរសេរប្រវត្តិសាស្ត្រពាក់កណ្តាលទំព័រថ្មី
ឦឝានបុរៈ ក្នុងកាលទេសៈ នៃសំបូរព្រៃគុហ៍បុរី
ជារបស់ខ្មែរ ទោះស្លាប់មិនកែរ
ថែអោយបានដល់ទីបញ្ចប់
គ្មានឈាមជាខ្មែរ អ្នកមិនអាចក្បែរ
អ្នកមិនអាចដោះសោរកំណប់…
ឆន្ទៈជាគោល តន្រ្តីជាស្នូល សារយើងសរសេរពាក្យបង្កប់ !
និកាយនិយម ចាប់ប្រមូលផ្តុំ bring our Khmer to the Top!

( សម័យអង្គរ )
កម្រតេងជគតតរាជ នៅមហេន្រ្ទបវ៌ត
ឆ្នាំ 802 អភិសេកព្រះបាទជាស្តេចចក្រពត្តិ (ចក្រវាលទីន)
ទ្រង់យាងនូវព្រាហ្មណ៍ ហិរណ្យទាម ដែលជាអ្នកប្រាជ្ញមកពីជនបទ
ចេះចាំនូវគម្ពីរទាំងបួន សន្និដ្ឋានជាក្បួនដែលមានពិតប្រាកដ
កូនចៅដែលជាជំនាន់ក្រោយខិតខំរួចហើយក្នុងចម្រៀងសម័យ !
សូមដួងព្រលឹងដូចតា អភិសេកបទនេះអោយមានបារមី
ដោយឬទ្ធអំណានៃ តប: នៃរាជគ្រូសិវៈកៃវល្យ
ដោយអំណាចនៃទេវរាជ សូមអោយជ្រាបគ្រប់អាណាចក្ រ…
ឱមនមសិវៈ – Om Namah Shivaya (4 ដង)

You may also like

Leave a Comment