Home ពេញនិយម ដោះលែងអូនណា lyrics – ពេជ្រ សូលីកា

ដោះលែងអូនណា lyrics – ពេជ្រ សូលីកា

by vong

ព្យាយាមឃាត់ទឹកភ្នែក ដែលចង់ស្រក់ហូរ
វាអង្វរសូមឱ្យបងដោះលែង
កុហកអូនមកថាចង់នៅម្នាក់ឯង
ហើយដេញអូន អូននឹងចាកចេញពីបង មិនវិលវិញឡើយ
ដោះលែងអូនណា អូនមិនចង់ឈឺចាប់
អារម្មណ៍ខាងក្នុងមិនអាចរ៉ាយរ៉ាប់ប្រាប់ពីទំហំនៃការឈឺ
បងមានអ្នកផ្សេង ឱ្យអូនធ្វើមិនដឹងមិនឮ
ទ្រាំយូរចង់ក្លាយទៅជាជំងឺ ព្យាបាលមិនជា
ដោះលែងអូនទៅ អូនទៅខ្លួនឯងមិនបាន
បេះដូងវាហាម ជម្នះខួរក្បាលដែលស្អប់ពុំងារ
វានៅស្រលាញ់ នៅតែចង់ជានា
សង្ឃឹមថាបងពោលពាក្យបែកគ្នាដើម្បីអូន …

ដោះលែងអូនណា lyrics

មិនពិបាកធ្វើល្ងង់ មិនដឹងរឿងអ្វី
តែពិបាកធ្វើចិត្តមិនអោយសៅហ្មង
ហត់នឹងទ្រាំខ្លាំងណាស់ អាណិតអូនផង
អង្វរបងសូមអោយស្ងួនដោះលែង
អូនទៅមាសមេ…
ដោះលែងអូនណា អូនមិនចង់ឈឺចាប់
អារម្មណ៍ខាងក្នុងមិនអាចរ៉ាយរ៉ាប់ប្រាប់ពីទំហំនៃការឈឺ
បងមានអ្នកផ្សេង ឱ្យអូនធ្វើមិនដឹងមិនឮ
ទ្រាំយូរចង់ក្លាយទៅជាជំងឺ ព្យាបាលមិនជា
ដោះលែងអូនទៅ អូនទៅខ្លួនឯងមិនបាន
បេះដូងវាហាម ជម្នះខួរក្បាលដែលស្អប់ពុំងារ
វានៅស្រលាញ់ នៅតែចង់ជានា
សង្ឃឹមថាបងពោលពាក្យបែកគ្នាដើម្បីអូន …
បេះដូងនៅស្រលាញ់ នៅតែចង់ជានា
សង្ឃឹមថាបងពោលពាក្យបែកគ្នាដើម្បីអូន …

You may also like

Leave a Reply