តតាមដំណើររឿងបានបញ្ជាក់យ៉ាងច្បាស់ការ
ព្រះឥន្ទប្រែក្រឡាមកសុំព្រះនាងមន្ទ្រី
ដដោយចិត្តស្មោះសប្បុរសគ្មានពីរ
ប្រគល់នាងមន្ទ្រី ឱ្យទៅព្រានបាត់ទៅ
ទ្រង់ចិត្តល្អគ្មានអ្នកណាធ្វើបាន
ប៉ងគ្រប់យ៉ាងខ្លួនទ្រង់នៅទទេ
អោយធ្វើតាម ខ្ញុំធ្វើមិនដូចទេ
ព្រះវេស្សន្តរ
នៅពេលនេះគ្រប់យ៉ាងមិនដូចពីមុនឡើយ
រូបបងបានប្រែហើយកែវភ្នែកបងលែងមានស្រី
រវាងយើងបងលែងមើលឃើញពីតម្លៃ
បងមានថ្មី ធ្វើអោយអូនឈឺចាប់
ទឹកភ្នែកហូរលើថ្ពាល់អូនទាំងសង
ព្រោះតែបងបេះដូងអូនខ្ទេចខ្ទីរឈឺខ្លាំងណាស់
ដឹងទេឈរវីស្ទើរតែស្លាប់ទៅហើយ
អូនមិនមែនជាព្រះបាទវេស្សន្តរ
ដែលមានចិត្តល្អ ប្រទានបងឱ្យគេ
ទោះជាព្រះឥន្ទ ក៏ទ្រង់ធ្វើមិនដូចដែរ
សូមស្រស់មាសមេបងយល់អូនខ្លះផង
មិនចង់ជួបជាតិមុខតែអូនចង់ជួបជាតិនេះ
រូបស្រស់ឆវី បងអាណិតអូនផង
ពេលនេះចំពោះក្តីស្រឡាញ់ នៅសល់តែអូនម្នាក់ឯង
ទោះបងមានអ្នកផ្សេងតើបងវិញបានទេ
ធ្លាប់គេងឱបបងក្នុងដៃ តែពេលនេះ មានតែដបស្រា
រស់ក្នុងភាពឯកាពេលដែលគ្មានត្រាណត្រើយ
អូនក៏ចង់រៀនតាមពីព្រះបាទវេស្សន្តរ
ប្រហែលនិងមានចិត្តល្អ ឱ្យបងទៅគេមិនឈឺ
តែនេះអូនមនុស្សសាមញ្ញមានក្តីស្រឡាញ់មិន
ប្រួប្រែលអាណិតអូនផងមាសមេអូនឈឺណាស់ បងអើយ…
អូនមិនមែនជាព្រះបាទវេស្សន្តរ
ដែលមានចិត្តល្អ ប្រទានបងឱ្យគេ
ទោះជាព្រះឥន្ទ ក៏ទ្រង់ធ្វើមិនដូចដែរ
សូមស្រស់មាសមេបងយល់អូនខ្លះផង
មិនចង់ជួបជាតិមុខតែអូនចង់ជួបជាតិនេះ
រូបស្រស់ឆវី បងអាណិតអូនផង