សៅអើយនាងសៅ – ខេមរៈសិរីមន្ដ

សៅអើយនាងសៅ ថាណ៎សៅអើយនាងសៅ សម្បុរចុះឡើងខ្មៅតែសៅប្រឹងដើរណ៎បាំងឆត្រ នាងសតែធ្មេញតែមុខសៅវិញឡើងខ្មៅម៉ត់ តែសៅចេះអំណត់មិនថាការតូចឬការធំ

អូយ..ណ៎….. ឆឺតៗៗ
ហ្អឺយ… ខ្មាតនេះអាណិតសៅឡើងខ្លោចចិត្តហើយ ហ្អឺយ…

សៅអើយនាងសៅ ថាណ៎សៅអើយនាងសៅ
សម្បុរចុះឡើងខ្មៅតែសៅប្រឹងដើរណ៎បាំងឆត្រ
នាងសតែធ្មេញតែមុខសៅវិញឡើងខ្មៅម៉ត់
តែសៅចេះអំណត់មិនថាការតូចឬការធំ
ឆ្នាំណេះនាងសៅយ៉នអើយនាងពេញក្រមុំ
សៅកើតទុក្ខធំធ្វើម៉េចបានសណ៎ដូចគេ
យ៉ននាងខ្លាចក្តៅខ្មៅខំប្រឹងបំពកឡេ
មិនដើរចេញក្រៅទេសៅខំឃ្លុំបេទាំងយប់ថ្ងៃ
លាបអស់ប្រាក់ពាន់បង្ខំឱ្យទាន់ឆ្នាំថ្មី
សៅអើយសៅស្រីបងស្រណោះនាងឡើងខ្លោចចិត្ត

សៅអើយនាងសៅ

អូយ..ណ៎…..
យ៉ននាងខ្លាចក្តៅខ្មៅខំប្រឹងបំពកឡេ
មិនដើរចេញក្រៅទេសៅខំឃ្លុំបេទាំងយប់ថ្ងៃ
លាបអស់ប្រាក់ពាន់បង្ខំឱ្យទាន់ឆ្នាំថ្មី
សៅអើយសៅស្រីបងស្រណោះនាងឡើងខ្លោចចិត្ត
អូយ..ណ៎….. ឆឺតៗៗ
ឆឺតៗៗ
ហ្អឺយ..ខ្មាតនេះអាណិតសៅឡើងខ្លោចចិត្តហើយ ។

Share your love

Leave a Reply

Your email address will not be published. Required fields are marked *