ព្រោះតែអូន – ស៊ីន ស៊ីសាមុត

ព្រោះតែអូនរបស់លោកពូស៊ីនស៊ីសាមុតបានសម្គាល់ការត្រលប់មកវិញជាមួយតន្ត្រីដ៏សប្បាយរីករាយ។ បច្ចុបន្ន បទចម្រៀងនេះបានជាច្រើនយុវវ័យចូលចិត្ត។

prous tae oun lyrics

១. បុប្ផារីកស្រស់ក្នុងសួន មិនស្មេីនឹងខ្លួនចរណៃ
អូនល្អផុតស្រីក្នុងលោកា
ពេលបានឃេីញជិត ចិត្តរៀមគួចប្រាថ្នា
បងចាប់ចិត្តស្នេហាលេីអូន

២. ទេសភាពដែលមានទាំងអស់
ចិត្តបងគ្មានក្តីស្រណោះ
មិនភ្លេចសោះព្រោះតែអូន
ពេជ្រល្អប៉ុណ្ណឹងគង់នៅចាញ់រូបស្ងួន
ចាញ់ទាំងក្លិនខ្លួនស្រស់ពិសី

៣. បងធ្លាប់សេីចហេីយធ្លាប់យំ
ព្រោះតែមុំមិនប្រណី
បងចង់រស់ព្រោះតែស្រី
ចិត្តបងស្មោះភក្តីតែអូន

៤. ធ្វេីអ្វីដេីម្បីស្នេហា បងស៊ូខំផ្គាប់ចិន្តា
សូមតែមេត្តាណាមាសស្ងួន
អ្វីដែលមានទាំងអស់ ទុកសំរាប់តែអូន
បេីបងសូន្យ ក៍ព្រោះតែអូន។

Share your love

Leave a Reply

Your email address will not be published. Required fields are marked *