អារម្មណ៍នៅពេលជួប ខុសអារម្មណ៍ពេលបែក
ពេលជួបគ្មានទឹកភ្នែក តែពេលបែកទឹកភ្នែកជ្រាបចេញ
ស្នេហ៍មិនទាន់ដល់ទី គេក៏ឈប់ស្រលាញ់
ឱ្យបេះខ្ញុំវិញដោយគ្មានសោកស្ដាយ
បង្ហើបពាក្យហាមឃាត់ តែហួសពេលទៅហើយ
មានតែគិតបណ្ដោយ ស្របឱ្យបងបែកចេញពីកាយ
ខ្ញុំទឹកភ្នែកអាល័យ គេវិញគ្មានសោកស្ដាយ
បេះដូចគេក្លែងក្លាយ ពេលនេះឃើញច្បាស់
ចង់បបួលបងមកឈឺចាប់ ទើបដឹងថាវាលំបាកប៉ុនណា
បងទៅមិនរអា ទើបមិនដឹងថាអូនឈឺចាប់ខ្លាំង
ខឹងនឹងចិត្តចេះស្មោះខ្លួនឯងមិនចេះរេ
រហូតជ្រុលស្នេហ៍ខ្លាំងដកខ្លួនមិនបាន
បន្ទាប់ពីថ្ងៃបែកបងទៅ អូនមិនអាចផ្ដើមជាមួយអ្នកផ្សេង
ព្រោះចិត្តនៅសម្ដែង ថានៅស្នេហ៍បងរហូតក្ស័យប្រាណ
ចាំមនុស្សមិនចេះស្មោះ រស់រកសុខមិនបាន
ទោះចាំយូរប៉ុន្មានក៏គេលែងមក
ចង់បបួលបងមកឈឺចាប់ – យូរី
previous post