កុំគិតថាស្រួលដូចមាត់អូនថា
រឿងក្ដីស្នេហា មិនដូចការដាំដើមឈើ
ប្រុសល្អពេញដី ម្ដេចស្រីមិនព្រមអើពើ
បែរជាចង់ទៅទូលកញ្ចើ រង់ចាំធ្វើប្រពន្ធចុងគេ…
ឈប់ទៅណាមុំ បងសុំអង្វរ
រូបអូនមិនល្អ ដូចប្រពន្ធដើមគទ
បងគ្មានទ្រព្យធន ផ្គាប់ផ្គន់តាមចិត្តមាសម
ទើបបានត្រឹមខកចិត្តខកស្នេហ៍ ទោះប្រឹងកែក៏គ្មានន័យឡើយ…
នាងរត់រកអ្នកខាតលក្ខណ៍អាបាក់អន្សា
ពាក្យចាស់បុរាណពោលថា ឆ្នាំងណាប៉ះគ្របហ្នឹងហើយ
គេចង់បានអូន ច្បាស់ជាប្រឹងថ្នមត្រាណត្រើយ
រហូតភ្លេចប្រពន្ធកូនហើយ
អោ អូនអើយ ហ្នឹងហើយរូងខ្លា…
ដំបៅមិនឈឺអូនយកឈើចាក់
បេះដូងគ្រោះថ្នាក់ ប្រាក់ជួយមិនបានទេណា
ទុកសាច់ឲ្យសឹង្ហ ទុកឆ្អឹងប្រគេនឲ្យឆ្មា
អូនជាប់ធ្នាក់អន្ទាក់ដុល្លារ ចោលសង្សារប្រាថ្នាប្តីគេ…
លម្អិត ឆ្នាំងណាគ្របហ្នឹង Lyrics
ឆ្នាំងណាគ្របហ្នឹង – អនុស្សាវរីយ៌ (Official Lyric VIDEO)
- ដឹកនាំសម្តែង : Phea ice
- និពន្ធទំនុកច្រៀង និង Melody : សុន រដ្ឋា
- និពន្ធបទភ្លេង: ទីណូ (ទូ)
- Guitarist : ជួប សិលា
- ថតដោយ : Phea ice
- កាត់តរូបភាព: Phea ice
- ច្រៀងដោយ : អនុស្សាវរីយ៌