Crush បងកីឡាករ Lyrics – MAMA
ចង់សាកល្បងអារម្មណ៍រំភើបរីករាយនៃវ័យក្មេងទេ? សូមស្ដាប់បទចម្រៀង “Crush បងកីឡាករ” ដ៏ផ្អែមល្ហែមដែលបកស្រាយដោយកំពូលតារាចម្រៀងម៉ាម៉ា។ ជាមួយនឹងបទភ្លេងដ៏ទាក់ទាញ និងទំនុកច្រៀងដ៏ផ្អែមល្ហែម បទចម្រៀងនេះនឹងនាំអ្នកចូលទៅក្នុងពិភពនៃស្នេហាដ៏បរិសុទ្ធរបស់ក្មេងស្រីម្នាក់។
Crush បងកីឡាករ Lyrics
បងអេីយៗបង ឱណាបងកីឡាករ
រូបរាងបងល្អ ក្រមុំឈូឆរលួចស្នេហ៍
ទូកបងល្បីឈ្មោះអ្នកណាក៏គេដឹងដែរ
អូនចង់នៅក្បែរ ប៉ុន្តែមិនហ៊ានស្រដី (2x)
បងមកអ៊ុំទូក ឱណាអូនបានជួបបង
ប្រទះភ្នែកម្ដង បេះដូងហាក់មាននិស្ស័យ
ពេលបងប្រណាំង ក្រមុំៗទះដៃ
បងស្វាហាប់ក្រៃ ប្រឹងប្រែងយកជ័យជំនះ (2x)
អូនឮគេថា បងសង្ហានៅកម្លោះ
សុភាពហេីយស្មោះ មិនចេះខូចខិលផ្តេសផ្តាស
ស្តាប់ពុកស្តាប់ម៉ែ គោរពយាយតាចាស់ៗ
ស្គាល់ប្រវត្តិច្បាស់អ្នកណាក៏ថាបងល្អ (2x)
លង់ទឹកបងជួយ លង់ចិត្តបងជួយបានទេ
អូននៅទំនេរ លួច Crush បងកីឡាករ
អ៊ុំទូកចប់ហេីយ អាចទេ? បងនៅបន្ត
ចាំអូនកំដរ ជូនបងដេីរលេងឆ្លងឆ្នាំ (2x)

បងមកអ៊ុំទូក ឱណាអូនបានជួបបង
ប្រទះភ្នែកម្ដង បេះដូងហាក់មាននិស្ស័យ
ពេលបងប្រណាំង ក្រមុំៗទះដៃ
បងស្វាហាប់ក្រៃ ប្រឹងប្រែងយកជ័យជំនះ (2x)
អូនឮគេថា បងសង្ហានៅកម្លោះ
សុភាពហេីយស្មោះ មិនចេះខូចខិលផ្តេសផ្តាស
ស្តាប់ពុកស្តាប់ម៉ែ គោរពយាយតាចាស់ៗ
ស្គាល់ប្រវត្តិច្បាស់អ្នកណាក៏ថាបងល្អ (2x)
លង់ទឹកបងជួយ លង់ចិត្តបងជួយបានទេ
អូននៅទំនេរ លួច Crush បងកីឡាករ
អ៊ុំទូកចប់ហេីយ អាចទេ? បងនៅបន្ត
ចាំអូនកំដរ ជូនបងដេីរលេងឆ្លងឆ្នាំ (2x)



