ល្ងង់បំផុត Lyrics – ប៉ៃ ដាវីឌ

ថាបង មោកៗក៏បានដែល
ដែលនៅស្រលាញ់អូន
ទាំងដឹងថារឿងកន្លង
បងឈឺចាប់ប៉ុណ្ណា
ព្រោះនៅសេសសល់ចិត្តស្រលាញ់
ទើបបងទ្រាំមិនទៅណា
យល់មុខបងជាសង្សារ
កុំបែកគ្នាបានទេ

ថាបងល្ងីល្ងើរក៏បានដែរ
ដែលនៅចាំរឿងកន្លង
សាច់រឿងស្នេហាអូនបង
ហែលឆ្លងគ្រប់បញ្ហា
មនុស្សពីរនាក់ធ្លាប់ស្រលាញ់គ្នា
ពេលរងាមិនទៅណា
តែពេលនេះរាមរា
ទុកសង្សារដូចអ្នកដទៃ

ថាបងល្ងង់ៗក៏បានដែរ
ឃាត់មនុស្សអស់ចិត្តអោយនៅ
ឃាត់អូនកុំអោយទៅ
តែវាគ្មានផ្លូវ
ឃាត់អូនទៀតទេ
បានត្រឹមឈរយំពីក្រោយខ្នង
ឈរមើលអូនទៅរកគេ
អូនមានបេះដូងទេ
ម្ដេចចោលមនុស្សអូនធ្លាប់កាន់ដៃ

ថាបងល្ងង់ៗក៏បានដែរ
ដែលនៅសល់ចិត្តស្រលាញ់
ចុងក្រោយបងអ្នកចាញ់
អូនឈានជើងចេញ
ហៅមិនលឺឡើយ
អស់វេលាមើលថែអូន
តែអូនអោយគេអ្នកក្រោយ
ឈ្មោះថ្មីបងមានហើយ
អូនអ្នកដាក់អោយ
គឺល្ងង់ទៅ… ល្ងង់បំផុត !

ល្ងង់បំផុត lyrics
Share your love

Leave a Reply

Your email address will not be published. Required fields are marked *