សុំទោសដែលបងធ្លាប់ភរ
ថាមិនដែលធ្លាប់មានសង្សារ
តែបងគ្មានបំណងបោកប្រាសជីវា
តែខ្លាចថាអូន មិនហ៊ានស្នេហ៍
ឈប់យំទៀតទៅបានទេ?
មាសមេឈប់ខូចចិត្តទៀតទៅ
មើលឃើញបងល្អខ្លះផងណាពាលពៅ
កុំគិតបងក្នុងផ្លូវអាក្រក់ពេក
មនុស្សប្រុសមានសង្សារច្រើន
មិនមែនសុទ្ធតែចិត្តសាវ៉ាដូចអូនគិតឡើយ
បេះដូងបងក៏មានតែមួយប្រគល់
អោយអូនដោយចិត្តស្ម័គ្រស្មោះទោះបីបងធ្លាប់មានប្រវត្តិ
មានមិត្តស្រី រាប់មិនអស់គួរឈប់ខ្វល់
ទោះបីបងមានសង្សារច្រើន
ក៏បងមិនមែនព្រាននារីឡើយបែកពីមួយទៅមួយក៏ព្រោះចិត្តចង់
ស្វែងរកសុភមង្គល
ម្នាក់នោះគឺជារូបនិមល
ដែលបងចង់ប្រគល់អោយគ្រប់យ៉ាង
?
មិនមែនបងចង់បែកទេ
តែស្នេហ៍មិនចុះសម្រុងគ្នា
ជួនកាលគឺគេទេ អ្នកប្រើពាក្យលា
ឲ្យបងមានថ្មីច្រើនលើកច្រើនសា
មនុស្សប្រុសមានសង្សារច្រើន
មិនមែនសុទ្ធតែចិត្តសាវ៉ាដូចអូនគិតឡើយ
បេះដូងបងក៏មានតែមួយប្រគល់
អោយអូនដោយចិត្តស្ម័គ្រស្មោះ
ទោះបីបងធ្លាប់មានប្រវត្តិ
មានមិត្តស្រី រាប់មិនអស់គួរឈប់ខ្វល់
ទោះបីបងមានសង្សារច្រើន
ក៏បងមិនមែនព្រាននារីឡើយ
បែកពីមួយទៅមួយក៏ព្រោះចិត្តចង់
ស្វែងរកសុភមង្គល
ម្នាក់នោះគឺជារូបនិមល
ដែលបងចង់ប្រគល់អោយគ្រប់យ៉ាង