ឮសម្លេងភ្លៀងធ្លាក់នៅខាងក្រៅ
អារម្មណសោកសៅនឹកដល់អូន
ភ្លៀងកាន់តែខ្លាំងបងរងាបេះដូង
ចង់កាន់ដៃអូនដើរកាត់តំណក់ភ្លៀង
ពេលផ្គររន្ទះអូនខ្លាចទេ ចង់ឱបមាសមេគាប់ហឬទ័យ
ស្តាប់ទឹកភ្លៀងស្រក់រឹតចង់ជួបពិសី
លើលោកគ្មានអ្វីជំនួសអូនបានទេ
ចង់ឱ្យអូនគេងកើយដៃស្តាប់បេះដូងបង
វាកំពុងត្រូវការអូនស្របពេលភ្លៀងធ្លាក់
តើអូនដឹងទេគឺអូនតែម្នាក់ដិតក្នុងអារម្មណបងគ្រប់វេលា
តើអូនរងាយ៉ាងណាគ្មានបងក្បែរ
ចង់ថ្នាក់ថ្នមស្រស់មាសមេមិនឱ្យសោកសៅ
បេះដូងតែមួយស្រឡាញ់តែពៅ នៅសេ្នហ៍រហូត
ពេលផ្គររន្ទះអូនខ្លាចទេ
ចង់ឱបមាសមេគាប់ហឬទ័យ
ស្តាប់ទឹកភ្លៀងស្រក់រឹតចង់ជួបពិសី
លើលោកគ្មានអ្វីជំនួសអូនបានទេ
ចង់ឱ្យអូនគេងកើយដៃស្តាប់បេះដូងបង
វាកំពុងត្រូវការអូនស្របពេលភ្លៀងធ្លាក់
តើអូនដឹងទេគឺអូនតែម្នាក់
ដិតក្នុងអារម្មណបងគ្រប់វេលា
តើអូនរងាយា៉ងណាគ្មានបងក្បែរ
ចង់ថ្នាក់ថ្នមស្រស់មាសមេមិនឱ្យសោកសៅ
បេះដូងតែមួយស្រឡាញ់តែពៅ នៅសេ្នហ៍រហូត
ឱ្យអូនគេងកើយដៃស្តាប់បេះដូងបង
វាកំពុងត្រូវការអូនស្របពេលភ្លៀងធ្លាក់
តើអូនដឹងទេគឺអូនតែម្នាក់
ដិតក្នុងអារម្មណបងគ្រប់វេលា
តើអូនរងាយ៉ាងណាគ្មានបងក្បែរ
ចង់ថ្នាក់ថ្នមស្រស់មាសមេមិនឱ្យសោកសៅ
បេះដូងតែមួយស្រឡាញ់តែពៅ នៅសេ្នហ៍រហូត
បេះដូងតែមួយស្រឡាញ់តែពៅ នៅសេ្នហ៍រហូត