Home Update អូនមិនមែនជាព្រះវេស្សន្តរ Lyrics – ពេជ្រ វិច្ឆិកា

អូនមិនមែនជាព្រះវេស្សន្តរ Lyrics – ពេជ្រ វិច្ឆិកា

by vong

តតាមដំណើររឿងបានបញ្ជាក់យ៉ាងច្បាស់ការ
ព្រះឥន្ទប្រែក្រឡាមកសុំព្រះនាងមន្ទ្រី
ដដោយចិត្តស្មោះសប្បុរសគ្មានពីរ
ប្រគល់នាងមន្ទ្រី ឱ្យទៅព្រានបាត់ទៅ

ទ្រង់ចិត្តល្អគ្មានអ្នកណាធ្វើបាន
ប៉ងគ្រប់យ៉ាងខ្លួនទ្រង់នៅទទេ
អោយធ្វើតាម ខ្ញុំធ្វើមិនដូចទេ
ព្រះវេស្សន្តរ

នៅពេលនេះគ្រប់យ៉ាងមិនដូចពីមុនឡើយ
រូបបងបានប្រែហើយកែវភ្នែកបងលែងមានស្រី
រវាងយើងបងលែងមើលឃើញពីតម្លៃ
បងមានថ្មី ធ្វើអោយអូនឈឺចាប់

ទឹកភ្នែកហូរលើថ្ពាល់អូនទាំងសង
ព្រោះតែបងបេះដូងអូនខ្ទេចខ្ទីរឈឺខ្លាំងណាស់
ដឹងទេឈរវីស្ទើរតែស្លាប់ទៅហើយ

អូនមិនមែនជាព្រះវេស្សន្តរ lyrics

អូនមិនមែនជាព្រះបាទវេស្សន្តរ
ដែលមានចិត្តល្អ ប្រទានបងឱ្យគេ
ទោះជាព្រះឥន្ទ ក៏ទ្រង់ធ្វើមិនដូចដែរ
សូមស្រស់មាសមេបងយល់អូនខ្លះផង
មិនចង់ជួបជាតិមុខតែអូនចង់ជួបជាតិនេះ
រូបស្រស់ឆវី បងអាណិតអូនផង

ពេលនេះចំពោះក្តីស្រឡាញ់ នៅសល់តែអូនម្នាក់ឯង
ទោះបងមានអ្នកផ្សេងតើបងវិញបានទេ
ធ្លាប់គេងឱបបងក្នុងដៃ តែពេលនេះ មានតែដបស្រា
រស់ក្នុងភាពឯកាពេលដែលគ្មានត្រាណត្រើយ

អូនក៏ចង់រៀនតាមពីព្រះបាទវេស្សន្តរ
ប្រហែលនិងមានចិត្តល្អ ឱ្យបងទៅគេមិនឈឺ
តែនេះអូនមនុស្សសាមញ្ញមានក្តីស្រឡាញ់មិន
ប្រួប្រែលអាណិតអូនផងមាសមេអូនឈឺណាស់ បងអើយ…

អូនមិនមែនជាព្រះបាទវេស្សន្តរ
ដែលមានចិត្តល្អ ប្រទានបងឱ្យគេ
ទោះជាព្រះឥន្ទ ក៏ទ្រង់ធ្វើមិនដូចដែរ
សូមស្រស់មាសមេបងយល់អូនខ្លះផង
មិនចង់ជួបជាតិមុខតែអូនចង់ជួបជាតិនេះ
រូបស្រស់ឆវី បងអាណិតអូនផង

Leave a Reply