កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា – នី រតនា
វ័យត្រូវនៅលីវ ប្រហែលខ្ញុំសូមបិទឆាកត្រឹមនេះដោយសារតែឥឡូវខ្ញុំ ជួបនារី ត្រូវកាន់ដៃរួមផ្លូវកំដរទោះបីជាមានគេប្រាប់រឿងអតីតអួអាប់ នាងជាមនុស្សល្អមិនល្អបច្ចុប្បន្ន ខ្ញុំសាងស្នេហ៍ស្មោះសរមិនស្តាយក្រោយឡើយ ដែលខ្ញុំរៀបការ។ កូនក្រមុំបងអើយ កូនក្រមុំបងអើយ!អូនគ្រាន់តែជាមនុស្សស្រីម្នាក់ដែលសាមញ្ញធម្មតាពេលសំពះផ្ទឹម នូវចំរៀងចងដៃពីរោះណាស់ហេតុអ្វី បានជាហូរទឹកនេត្រា។ កូនក្រមុំបងអើយ! កូនក្រមុំបងអើយ!អូនមិនមែនជាមនុស្សស្រីល្អឥតខ្ជោះឬក៏អស្ចារ្យតែខ្ញុំព្រមស្មគ្រ័ចង ចំណងប្រាំប្រការអរគុណម៉ាក់នឹងប៉ា ញញឹមហើយជូនពរកូន។ ផ្លូវជីវិតនេះ ខ្វែងខ្វាត់អ្វីម្ល៉េះ គ្មានភ្លើងស្តុបទេត្រជាក់ក្តៅយ៉ាងណាក៏ខ្ញុំ ត្រូវតែ..ចេះមើលថែគ្នា រៀងៗខ្លួនរស់នៅជាជីវិតគូ ទោះហត់នឿយតស៊ូក៏ ត្រូវសណ្តោងសណ្តូនថែរក្សា គ្នារហូតដល់កូនគឺចិត្តមិនអាច ផ្លាស់ប្តូរឡើយណា។ កូនក្រមុំបងអើយ! កូនក្រមុំបងអើយ!អូនគ្រាន់តែជាមនុស្សស្រីម្នាក់ដែល សាមញ្ញធម្មតាពេលសំពះផ្ទឹម នូវចំរៀងចងដៃ…ពីរោះណាស់ហេតុអ្វី បានជាហូរទឹកនេត្រា។ កូនក្រមុំបងអើយ! កូនក្រមុំបងអើយ!អូនមិនមែនជាមនុស្សស្រីល្អឥតខ្ជោះឬក៏អស្ចារ្យតែខ្ញុំព្រមស្មគ្រ័ចង ចំណងប្រាំប្រការអរគុណម៉ាក់នឹងប៉ា ញញឹមហើយជូនពរកូន។
