ដល់ពេលភ្ជុំបិណ្ឌ តោះៗមិត្តអើយ យើងទៅលេងស្រុក ថាដល់ពេលភ្ជុំបិណ្ឌ តោះៗមិត្តអើយយើងទៅលេងស្រុក នឹកណាស់ចង់ជួបម៉ែពុក ព្រោះខានជួបលោកជាច្រើនខែហើយ នឹកណាស់ចង់ជួបម៉ែពុក ព្រោះខានជួបលោកជាច្រើនខែហើយ
ឃើញគេជិះទូក
ផ្លូវទៅផ្ទះខ្ញុំ មិនខុសគ្នាឡើយ
ឃើញគេជិះទូក
ផ្លូវទៅផ្ទះខ្ញុំ មិនខុសគ្នាឡើយ
ទឹកជន់លិចបឹងល្វឹងល្វើយ
លិចផ្លូវបាត់ហើយ ទាល់តែជិះទូក
ទឹកជន់លិចបឹងល្វឹងល្វើយ
លិចផ្លូវបាត់ហើយ ទាល់តែជិះទូក
ប្រាក់ខែទើបបើកទិញខោវអាវថ្មី ទៅជូនម៉ែពុក ប្រាក់ខែទើបបើកទិញខោវអាវថ្មី ទៅជូនម៉ែពុក ហើយប្រាក់ដែលសន្សំទុក ក៏យកជូនលោក ទុកធ្វើបុណ្យទាន ហើយប្រាក់ដែលសន្សំទុក ក៏យកជូនលោក ទុកធ្វើបុណ្យទាន
មិនដែលឃ្លាតគ្នាបើទៅដល់ស្រុក ជួបគ្នាមិនខាន ថាមិនដែលឃ្លាតគ្នាបើទៅដល់ស្រុក ជួបគ្នាមិនខាន ចាកចេញពីលំនៅដ្ឋាន ស្វះស្វែងគ្រប់ប្រាណ ព្រោះតែក្រពះ ចាកចេញពីលំនៅដ្ឋាន ស្វះស្វែងគ្រប់ប្រាណ ព្រោះតែក្រពះ
ម្យ៉ាងទៀតក៏នឹកដល់សត្វចិញ្ចឹម ដែលមាននៅផ្ទះ ថាម្យ៉ាងទៀតក៏នឹកដល់សត្វចិញ្ចឹម ដែលមាននៅផ្ទះ នឹកឆ្កែឆ្មាគោក្របីណាស់ កាលខ្ញុំនៅផ្ទះ ធ្លាប់ប្រឡែងនឹងវា នឹកឆ្កែឆ្មាគោក្របីណាស់ កាលខ្ញុំនៅផ្ទះ ធ្លាប់ប្រឡែងនឹងវា
ឃើញគេវេចនំប្រហែលម្តាយខ្ញុំ ក៏វេចដូចគ្នា ឃើញគេវេចនំប្រហែលម្តាយខ្ញុំ ក៏វេចដូចគ្នា ទៅដល់ផ្ទះជួយការងារ រួតរះម្នីម្នា ជួយស្ងោរនំម៉ែ ទៅដល់ផ្ទះជួយការងារ រួតរះម្នីម្នា ជួយស្ងោរនំម៉ែ
កូនប្រុសកូនស្រី ភ្ជុំបិណ្ឌដល់ហើយ គួរតែទំនេរ កូនប្រុសកូនស្រីភ្ជុំបិណ្ឌដល់ហើយ គួរតែទំនេរ ទោះរវល់ក៏ត្រូវឆ្លៀតដែរ ទៅជួបពុកម៉ែ ជួបដូនតាយើង ទោះរវល់ក៏ត្រូវឆ្លៀតដែរ ទៅជួបពុកម៉ែ ជួបដូនតាយើង…
ឃើញគេវេចនំប្រហែលម្តាយខ្ញុំ ក៏វេចដូចគ្នា ឃើញគេវេចនំប្រហែលម្តាយខ្ញុំ ក៏វេចដូចគ្នា ទៅដល់ផ្ទះជួយការងារ រួតរះម្នីម្នា ជួយស្ងោរនំម៉ែ ទៅដល់ផ្ទះជួយការងារ រួតរះម្នីម្នា ជួយស្ងោរនំម៉ែ
កូនប្រុសកូនស្រីភ្ជុំបិណ្ឌដល់ហើយ គួរតែទំនេរ កូនប្រុសកូនស្រីភ្ជុំបិណ្ឌដល់ហើយ គួរតែទំនេរ ទោះរវល់ក៏ត្រូវឆ្លៀតដែរ ទៅជួបពុកម៉ែ ជួបដូនតាយើង ទោះរវល់ក៏ត្រូវឆ្លៀតដែរ ទៅជួបពុកម៉ែ ជួបដូនតាយើង