ពេលផ្តើមស្នេហ៍ដំបូង បងថាច្បាស់លាស់ជាមួយនឹងអូនតែពេលនេះម្ដេចក៏ស្នេហ៍ស្នង ក្បត់ពាក្យសម្តីហ៊ានប្រើពាក្យសុំបែក ប្រៀបធៀបរូបអូននឹងស្រីដទៃអះអាងអូនគ្មានចំណុចអ្វីល្អដូចគេឡើយ… ថ្ងៃដែលយើង..បែកគ្នាគឺជាថ្ងៃអូនឈឺបំផុតប្រៀបដូចទៀនរលត់ អាប់រស្មីស្រលាញ់គ្នាសុខៗ ចុងក្រោយបងដាច់ចិត្តដោះដៃលត់ជង្គង់ដល់ដី ទឹកភ្នែកស្រក់ចុះ បងកុំទៅបានទេ មាសមេអូនកំពុងឈឺចាប់បើបងទៅអូននឹងស្លាប់នៅមុខបងឃើញទេទឹកភ្នែកវាស្រក់ហូរព្រោះស្រលាញ់ស្ងួនម្ដេចក៏បងដាច់ចិត្តចោលអូន ឯណាពាក្យផ្អែមល្ហែម ដែលយើងធ្លាប់និយាយរកគ្នាហេតុអ្វីពុំងារអូនចែកផ្លូវដើរសល់ត្រឹមការចងចាំ ឲ្យអូនទទួលយកម្នាក់ឯងឲ្យអូនចំបែង វង្វេងផ្លូវស្នេហ៍ហា ហា…
Tag:
សុខ ពិសី
-
-
មានអារម្មណ៍ថាបងបោះបង់ខ្ញុំចោល មានអារម្មណ៍ឈឺរកនិយាយមិនត្រូវ មានអារម្មណ៏ថាបងលួចមានស្រីក្រៅ ដេញដោលទៅបងខឹងបងស្រែកដាក់ខ្លាំងៗ មួយថ្ងៃទៅមួយថ្ងៃបងចេះតែប្លែក ចេះប្រកែកស្រែកគំហកតំរាម ខុសពីមុនបងថ្នាក់ថ្នមអូនដូចព្រះនាង ម្តេចពេលនេះ ធ្វើអោយអូនចុកឈាមម្លេះ ប្រពន្ធមានតែឈ្មោះ តែគ្មានភាពកក់ក្តៅ បេះដូងអូនដំបៅរស់នៅបាត់ភាពផ្អែមល្ហែមអស់ហើយ បងនៅក្នុងពេលនេះ មិនដូចពីមុនឡើយ ឬមានស្រីផ្សេងហើយ…