កាន់តែស្គាល់កាន់តែអស់តម្លៃ ស្នេហាអីមានតែរឿងឈ្លោះ អស់ពីនេះចូលនោះ ដូចមិនចេះចប់សោះ ខុសនោះខុសអត់ហេតុ អត់ទំនង។
មាត់ក៏រឿងមិនមាត់ក៏មានរឿង រវាងយើងឈ្លោះដូចដាក់ម៉ោងរោទី អ្នកមិនដែលទុកខ្ញុំសំខាន់ក្នុងបេះដូង ឈ្លោះម្តងៗយំទារកតែបែក។
ចង់បែកក៏បែកទៅខ្ញុំឆ្អែតមែនទែនហើយ ឬក៏អ្នកគិតហើយឱ្យខ្ញុំតែទឹកភ្នែក សម្តីអ្នកមួយម៉ាត់មួយម៉ាត់ឮឆ្អែត បែកក៏បែកមិនអង្វរ។
បើមានគេសួរថាកើតអីបានបែកគនា ប្រាប់ពួកគេទៅថាមកពីខ្ញុំមិនល្អ ចាប់ពីស្អែកយើងលែងមានភាគបន្ត ឈប់ធ្វើស្គាល់ ឈប់ជួបឈប់រាប់ ឈ្មោះក៏ឈប់រំលឹក។