Home ដណ្តឹងអូនទៅ – តន់ ចន្ទសីម៉ា

ដណ្តឹងអូនទៅ – តន់ ចន្ទសីម៉ា

by vong
A+A-
Reset

ចូលដណ្តឹងអូនទៅ បងកុំហ្មងសៅ
ប្រយ័ត្នអត់មានអ្នកយក
ចូលដណ្ដឹងអូនមកកុំចាំតែរក ប្រយ័ត្នអូនថាបងរឹក
បើរើសប៉ះស្រីល្បែង ផឹក ជក់ មុខបងច្បាស់ស្ពឹក
ពេលជួបរឿងវរវឹកទើបបងនេះនឹក
ចូលមកដណ្ដឹងអូនមិនយកទេ…

អូនចេះដាំបាយ ចេះលេងសើចសប្បាយ ឲ្យបងញញឹមបានយូរ…
ជួបមុខមិនសូវជូរជានារីគំរូ
ដែលល្អលើសឯងលើសគេ…
យាយពីរឿងលុយៗៗ អូនអត់មានអីទេ.. មានតែចងការគេ ប៉ុន្ដែមានចិត្តស្នេហ៍ គ្មានអ្នកណាអាចប្រៀបបាន…

អូនចេះបោកខោអោវ ចេះជួយផ្ទះចេះដាំបាយ ចេះធ្វើម្ហូបហើយចេះលាងចាន
ចេះឆុងកាហ្វេ មិនចេះជេរមិនដើរលេង
មិនចេះកុហកមិនចេះរំខាន សាច់អូនខ្មៅៗរាងរៅមិនសូវខ្ពស់
តែមាយាទវិញគឺបាន បងដើរ ផឹកដល់ម៉ោងប៉ុន្មានអូនទ្រាំអត់ងងុយបាន
នៅចាំបើកទ្វាឲ្យប្ដី…

ចូលដណ្តឹងអូនទៅ ចូលឥឡូវ ចូលឥឡូវ ទាន់អូនDiscountចុះថ្លៃ មានកិត្តិយសលើសស្អី ឃើញមុខអូនរាល់ថ្ងៃ រាសីច្បាស់ ឡើងអស្ចារ្យ
បើអូនបានទៅគេគេ ៗ ៗ បងច្បាស់យំដូចស្វា
តើងាយរកឯណា ស្រីសុភាពរាបសារ ហៅប្រុសឲ្យចូលដណ្តឹង…

Leave a Comment

error: Content is protected !!