Home បួសនាគ – បងជិះសេះស

បួសនាគ – បងជិះសេះស

by vong
A+A-
Reset

បងជិះសេះស ស្រីល្អទូលត្រៃយ៍
ថង់សក្តិប៉ាក់ស្បៃ ស្រីដេរឲ្យបង
នាគជិះសេះស ដង្ហែរត្រសង
ជើងនាគពាក់កង ហែរបងទៅបួស

ក្បាលអូនទូលត្រៃយ៍ ដៃអូនកាន់ផ្កា
បង្គំអក្ខរា អូនចារឆ្លាក់ឈ្មោះ
បទភ្លេងពិណពាទ្យ ប្រគុំស្រណោះ
នាគអើយ!ទៅបួស មានកិន្នរចាំ

សូរសៀងមាត់នាគ ផ្ញើរពាក្យស្រណោះ
ពាក្យក្រោយបង្អស់ ទុកជាបណ្តាំ
លាអូនសាងផ្នួស បួសរំដោះកម្ម
សឹកមុនចូលឆ្នាំ មកដណ្តឹងស្រី

ចង្ហាន់គ្រប់មុខ គ្របទុកបង្ការ
បារីម្លូស្លា ផ្កាកាច់ថ្មីៗ
ស្ករតែមានគ្រប់ ឆាន់យប់ឆាន់ថ្ងៃ
ផ្គាប់ផ្គន់អ្នកថ្លៃ កុំបំភ្លេចអូន។

បួសនាគ lyrics

បងជិះសេះស ស្រីល្អទូលត្រៃយ៍

សូរសៀងមាត់នាគ ផ្ញើរពាក្យស្រណោះ
ពាក្យក្រោយបង្អស់ ទុកជាបណ្តាំ
លាអូនសាងផ្នួស បួសរំដោះកម្ម
សឹកមុនចូលឆ្នាំ មកដណ្តឹងស្រី

ចង្ហាន់គ្រប់មុខ គ្របទុកបង្ការ
បារីម្លូស្លា ផ្កាកាច់ថ្មីៗ
ស្ករតែមានគ្រប់ ឆាន់យប់ឆាន់ថ្ងៃ
ផ្គាប់ផ្គន់អ្នកថ្លៃ កុំបំភ្លេចអូន។

លម្អិត បទបួសនាគ

បួសនាគ – តុន​ បូរ៉ានី ft. គីម លុច | Official Audio

  • បទ៖ បួសនាគ 
  • ច្រៀងដោយ៖ តុន​ បូរ៉ានី ft. គីម លុច
  • សំនៀងដើម៖ ស៊ិន ស៊ីសាមុត ft. រស់ សេរីសុទ្ធា 
  • សម្រួលតន្ត្រី៖ Chhit Tengrith

#ស៊ិន ស៊ីសាមុត

Leave a Comment

error: Content is protected !!