លក់គោយន្ត – បទស្រី

លួចចាក់ពីខ្នង ធ្លុះដល់បេះដូង
ធ្លាយរហូតដល់ថ្លើម
ស្នេហ៍ដែលបងផ្តើម
បងក៏បញ្ចប់ដោយមិនបានត្រៀម

មិនបានប្រាប់អូនឲ្យកាត់ចិត្ត
សុខៗក៏ទៅបាត់ ឲ្យអូនស្ទើរឆ្កួតស្ទើរជា
ដឹងទេថាបេះដូងអូននេះគ្រាំគ្រា រង់ចាំសន្យា…

តាំងពីដើមមក អូនធ្វើគ្រប់យ៉ាង
ព្រោះតែការស្រលាញ់
អារហារឆ្ងាញ់ៗ របស់ល្អៗ គិតដល់បងមុនគេ…

អ្វីដែលរូបបងថាចង់បាន
អូនមិនដែលប្រកែក មិនដែលមានពាក្យថាទេ
បងថាមនុស្សបងចង់ក្បែរ គឺជារៀមរា…

អង្វរម៉ែឲ្យគាត់លក់គោរយន្ត
ទុកគ្រាន់ធ្វើជាទុន ទៅរកស៊ីជាមួយថ្លៃ
ម៉ែក៏យល់ព្រម គាត់ធ្វើតាមសម្តី
តែអ្នកប្ដូរផ្លាស់ថ្មី គឺស្រស់ចរណៃបំពានសន្យា

មកពីអូនមិនល្អ ឬរូបអូនក្រ ឬបងសាវ៉ា…
ស្ងាត់ៗ ឮសម្លេងភ្លេងការ
គេជាអ្នកណា? អស្ចារ្យយ៉ាងនេះ…

ឯណាពាក្យសម្បថ ដែលរូបបងស្បថ ថាព្រមចូលស្តី
គេបានក្លាយជាប្រពន្ធថ្លៃ
ប្រយ័ត្នណាបង គេគង់ដោះដៃ
ទឹកភ្នែកដល់ដីក៏លែងមានអ្នកជូតឲ្យ….

លក់គោយន្ត lyrics

ឈាមលាយទឹកភ្នែក ផ្ញើទៅចងដៃ
ថ្ងៃមង្គលជីវា ដៃកាន់ដបស្រា
ជំនួសបាច់ផ្កា ផ្ទុយពីកូនក្រមុំ

ជូនពរឲ្យបងមានក្តីសុខ
ឈប់កុហកឈប់ក្បត់
រៀនរស់ធ្វើជាមនុស្សស្មោះ
តែបើគេក្បត់បងវិញនោះ ទុកជាវនកម្ម…

អង្វរម៉ែឲ្យគាត់លក់គោយន្ត
ទុកគ្រាន់ធ្វើជាទុន ទៅរកស៊ីជាមួយថ្លៃ
ម៉ែក៏យល់ព្រម គាត់ធ្វើតាមសម្តី
តែអ្នកប្ដូរផ្លាស់ថ្មី គឺស្រស់ចរណៃបំពានសន្យា

មកពីអូនមិនល្អ ឬរូបអូនក្រ ឬបងសាវ៉ា
ស្ងាត់ៗ ឮសម្លេងភ្លេងការ
គេជាអ្នកណា? អស្ចារ្យយ៉ាងនេះ…

ឯណាពាក្យសម្បថ ដែលរូបបងស្បថ ថាព្រមចូលស្តី
គេបានក្លាយជាប្រពន្ធថ្លៃ
ប្រយ័ត្នណាបងគេគង់ដោះដៃ
ទឹកភ្នែកដល់ដីក៏លែងមានអ្នកជូតឲ្យ….

មកពីអូនមិនល្អ ឬរូបអូនក្រ ឬបងសាវ៉ា
ស្ងាត់ៗឮសម្លេងភ្លេងការ
គេជាអ្នកណា? អស្ចារ្យយ៉ាងនេះ…

ឯណាពាក្យសម្បថ ដែលរូបបងស្បថ ថាព្រមចូលស្តី
គេបានក្លាយជាប្រពន្ធថ្លៃ
ប្រយ័ត្នណាបងគេគង់ដោះដៃ
ទឹកភ្នែកដល់ដីក៏លែងមានអ្នកជូតឲ្យ….

ឃ្លាចុងក្រោយដែលអូនចង់ប្រាប់ បើគេធ្វើឲ្យរូបបងឈឺចាប់…
ទោះវាយអូនស្លាប់ ក៏អូនមិនវិលវិញឡើយ….

Share your love

Leave a Reply

Your email address will not be published. Required fields are marked *