Home ពេញនិយម ស្រាបញ្ជា lyrics  – ឆាយ វីរៈយុទ្ធ

ស្រាបញ្ជា lyrics  – ឆាយ វីរៈយុទ្ធ

by vong

ស្រាបញ្ជា.. ស្រាបញ្ជាបងទេ… មិនមែន ជាបងទេ

គ្មានស្រីណា ប្រៀបស្មើរអូនទេ
គ្មានអូន បងច្បាស់មិនរស់
រស់នៅ នាំតែវេទនា
កំហុសបង ម្តងនេះ
ស្តាយណាស់ មិនគួរកើតឡើងទេ
តែស្រា អ្នកបញ្ជាទេ អូនហ្អើយ

នាយប់នោះ បងពិតជាគ្មាន..ចេតនា
បងផឹកស្រា បងស្ត្រេស ម្នាក់ឯងគ្មានគ្នា
ក៏ដឹងអូន រវល់ មិនហ៊ានខលរំខានអូនទេ
ចៃដន្យជួបគេទីនោះ ហើយសុំរាប់អាន

ស្រាបញ្ជា..ស្រាបញ្ជាបងទេ..
មិនមែន ជាបងទេ
បេះដូងបង មានអូន..ម្នាក់គត់
ព្រឹត្តការណ៍ក្នុងយប់នោះ មិនមែនដូចអូនគិត
បងគ្រាន់តែផឹក កំដរនារីម្នាក់នោះ

ពេលស្រវឹង..ច្រឡំគេថាអូន..
កាន់ដៃគេតែម្តង
មិត្តភ័ក្តិអូន ក៏ឃើញគាប់ជួន
ពេលយប់ជ្រៅមកដល់ ក៏ទៅផ្ទះរៀងខ្លួន
កុំសង្ស័យអូន ព្រោះបងមិនចេះក្បត់ទេ

ក្បត់ធ្វើអ្វី បើមានស្រីល្អម្លឹងៗ
អូនកុំខឹង កុំគិតផ្តេសផ្តាសម្ចាស់ស្នេហ៍
បងឈប់ផឹកស្រវឹង ស្រាមិនអាចបញ្ជាទៀតទេ
កំហុសមួយពេល មេត្តាយោគយល់..បងផង

——-

នាយប់នោះ បងពិតជាគ្មាន..ចេតនា
បងផឹកស្រា បងស្ត្រេស ម្នាក់ឯងគ្មានគ្នា
ក៏ដឹងអូន រវល់ មិនហ៊ានខលរំខានអូនទេ
ចៃដន្យជួបគេទីនោះ ហើយសុំរាប់អាន

ស្រាបញ្ជា..ស្រាបញ្ជាបងទេ..
មិនមែន ជាបងទេ
បេះដូងបង មានអូន..ម្នាក់គត់

ព្រឹត្តការណ៍ក្នុងយប់នោះ មិនមែនដូចអូនគិត
បងគ្រាន់តែផឹក កំដរនារីម្នាក់នោះ

ពេលស្រវឹង..ច្រឡំគេថាអូន..
កាន់ដៃគេតែម្តង
មិត្តភ័ក្តិអូន ក៏ឃើញគាប់ជួន
ពេលយប់ជ្រៅមកដល់ ក៏ទៅផ្ទះរៀងខ្លួន
កុំសង្ស័យអូន ព្រោះបងមិនចេះក្បត់ទេ

កុំសង្ស័យអូន ព្រោះបងមិនចេះក្បត់ទេ

You may also like

Leave a Comment