Home ពេញនិយម ខកខាន (Missed) – Suly Pheng & KZ

ខកខាន (Missed) – Suly Pheng & KZ

by vong
ប្រើការស្អប់បន្លប់នូវការឈឺចាប់
ប្រែទៅជាស្ងប់ស្ងាត់បាត់ភាពម្ចាស់ការ
ស្លឹកឈើជ្រុះយ៉ាងណាគង់ថានឹងរីកលាស់ថ្មី
ផ្តោតអារម្មណ៍ហើយខំប្រឹងដើរទៅមុខ
បំភ្លេចរឿងទុក្ខទាំងប៉ុន្មាន
តែមិននឹកស្មានថាអូនរកបានគូគាប់ជីវិត
អូនមកក្បែរ អូនមកជិតរួចមកខ្សឹប ថាស្អែកអូនការ
អារម្មណ៍មួយនេះប្រាប់ថា យ៉ាងណារក្សារជំហរ
អូនផ្តល់ហេតុ អូនផ្តល់ផល
ហើយអូនបន្សល់នូវចម្ងល់ ដែលល្អក់កករ
អូនថាគ្រួសារមិនអោយ បន្តត្រូវត្រង់ត្រាប់តាម
ប្រើលេសលួងខ្លួនឯងសារជាថ្មី
គ្មានចរណៃ យូរទៀតប៉ុណ្ណា
អូនគិតថាបងដូចជាមនុស្ស គ្មានកោសិកា
ឈឺផ្សារយ៉ាងណាក៏បាន
ប្រាប់ឲ្យបងកាត់ចិត្ត បន្ថែមការស្អប់កល្យាណ
ចាត់ទុកថាយើងពិតគ្មានសំណាង
ដែលខកខាន ខកខាន មិនបានរួមផ្លូវ។

???

ទោះសមុទ្រមានជម្រៅជ្រៅប៉ុណ្ណា
មិនស្មើការឈឺផ្សារខ្ញុំជួបប្រទះ
ចិត្តនៅតែមានត្រូវឈ្នះខ្លួនឯងឲ្យបាន
ផ្តោតអារម្មណ៍ហើយខំប្រឹងដើរទៅមុខ
បំភ្លេចរឿងទុក្ខទាំងប៉ុន្មាន
តែមិននឹកស្មានថាអូនរកបាទីគាប់ជីវិត
អូនមកក្បែរ អូនមកជិតរួចមកខ្សឹប ថាស្អែកអូនការ
អារម្មណ៍មួយនេះប្រាប់ថា យ៉ាងណារក្សារជំហរ
អូនផ្តល់ហេតុ អូនផ្តល់ផល
ហើយអូនបន្សល់នូវចម្ងល់ ដែលល្អក់កករ
អូនថាគ្រួសារមិនអោយ បន្តត្រូវត្រង់ត្រាប់តាម
ប្រើលេសលួងខ្លួនឯងសារជាថ្មី
គ្មានចរណៃ យូរទៀតប៉ុណ្ណា
អូនគិតថាបងដូចជាមនុស្ស គ្មានកោសិកា
ឈឺផ្សារយ៉ាងណាក៏បាន
ប្រាប់ឲ្យបងកាត់ចិត្ត បន្ថែមការស្អប់កល្យាណ
ចាត់ទុកថាយើងពិតគ្មានសំណាង
ដែលខកខាន ខកខាន មិនបានរួមផ្លូវ
ខំបន្សាបចិត្តនឹក ឲ្យខ្លួនឯងឈប់គិត
ស្មារតី មមាញឹក មិនស្និទ្ធ មិនព្រមស្តាប់បញ្ជារ
ចង់បង្វិលវេលាឲ្យឆាប់ភ្លេចពុំងារ
លុបចេញពីបេះដូង ទ្រូងចាប់ផ្តើមថប់ៗ
នៅមិនស្ងប់ប្រឹងបន្លប់អារម្មណ៍សោកសៅ
ក្នុងខ្លួនគិតថាបង អាចនិងដោះលែងអូន
តើដោះលែងបែបណា?
ប្រើលេសលួងខ្លួនឯងសារជាថ្មី
គ្មានចរណៃ យូរទៀតប៉ុណ្ណា
អូនគិតថាបងដូចជាមនុស្ស គ្មានកោសិកា
ឈឺផ្សារយ៉ាងណាក៏បាន
ប្រាប់ឲ្យបងកាត់ចិត្ត បន្ថែមការស្អប់កល្យាណ
ចាត់ទុកថាយើងពិតគ្មានសំណាង
ដែលខកខាន ខកខាន មិនបានរួមផ្លូវ។

You may also like

1 comment

អស់កែ Stubborn Lyrics - Suly Pheng - KhmerLyrics.net 11/09/2021 - 16:40

[…] #ខកខាន#មិនច្បាស់ជាមួយអូន […]

Reply

Leave a Comment