បងកាន់ដៃអូន – រ៉េត រែន
បងកាន់ដៃអូន ឱ!សែនកម្សត់ យើងនាំអើយ!គ្នារត់ ហាអឺអឺងអើយ! កាត់ព្រៃតូចធំ ឆ្លងកាត់ ឱ!ពេញដោយជ្រលងដងភ្នំ ផ្គរលាន់អើយ!គ្រឹមៗ ហាអឺអឺងអើយ! អូនយំឱប ក បង អូនឆ្លងឱ!មិនរួច បងលើកស្រីពរ ព្រលប់អើយ! ភ្លៀងផ្គរ ហាអឺអឺងអើយ! ស្បៃមួយពីនាក់ អធ្រាត្រឱ!រាត្រី សន្សើមក៏ធ្លាក់ ឱ!ស្រស់អើយ!វរលក្ខណ៍ ហាអឺអឺងអើយ! គេងកើយភ្លៅប្ដី ព្រហាមថ្ងៃរះ អរុណោទ័យ ចាំងចែងអើយ!រស្មី ហាអឺអឺងអើយ! យើងមើលឃើញផ្លូវ កាន់ដៃឱ!គ្នាដើរ ដំណើរឆ្ពោះទៅ ឱ!ដើរអើយ!សំដៅ ហាអឺអឺងអើយ! វិលរកសីមា ផ្ការីកឱ!ល្អស្រស់ ឧទ្យាបុប្ផា សាយក្លិនអើយ!គន្ធា ហាអឺអឺងអើយ! ឱ!ផ្កាបរិសុទ្ធ អូនអើយ!ឱ!យើងផុត អស់កម្មកម្សត់…
