vong

vong

ប្រហុក – ព្រាប សុវត្ថិ & តន់ ចន្ទស៊ីម៉ា

ប.នែ!ចង់សួរជីវ៉ា ស្គាល់សត្វឃ្មុំទេ? សត្វនេះមាសមេវាចេះផលិតទឹកឃ្មុំ បងបង់ធ្វើឃ្មុំកំលោះបើអូនធ្វើឃ្មុំក្រមុំ ឃ្មុំហើកាត់ភូមិៗ មកក្រេបទឹកឃ្មុំស្រី ស.ខ្ញុំគិតថាបងជារុយ កុំស្រមៃក្រេបអឺ ឃើញប្រហុកទៅអាញៃ ពងដាក់ដង្កូវកូនដល់ករ ប្រុសចិត្តងាយដូចបង កខ្វក់ខ្លាំងគឺមិនល្អ ញ៉ែស្រីដល់ករៗ មិនសូវរើសមុខឡើយ ប.បើបងជារុយ អូនវិញគឺជាប្រហុក ឃើញកន្លែងគេស្តុក មានប្រហុកដឹងតែមានរុយ ប្រហុកក្លិនល្អ ដើរកាត់ក៏ធំក្លិនឆ្ងុយ ក្នុងនាមបងជារុយៗ សូមក្រេបក្លិនប្រហុកហើយ ស.ទៅកន្លែងផ្សេងទៅ កុំមកប្រៀបធៀបគេជាប្រហុក ឬមិនចង់សុខ យី! ទីនេះមានតែអំបិល ប្រយ័ត្នសិល៍អំប៊ីៗ គឺញ៉ាំអំបិល កុំសង្ឃឹមប្រុសខិលៗ គឺអំបិលហើយ…

ឆ្នាំថ្មីសង្ឃឹមបានរាំលេងនឹងអូន – ខេមរៈ សិរីមន្ដ & ស្រីពៅ

ឆ្នាំនេះតើអូនមកទេ? ឆ្នាំនេះតើអូនមកទេ? បងនៅតែចាំផ្លូវមាសស្នេហ៍ បងនៅតែចាំផ្លូវមាសស្នេហ៍ ប៉ុន្តែដល់ខែចូលឆ្នាំទៀតហើយ ឆ្នាំមុនអូនមិនឃើញមក ឆ្នាំមុនអូនមិនឃើញមក បងនេះនៅចាំផ្លូវពន្លក បងនេះនៅចំាផ្លូវពន្លក ចង់អោយអូនមករាំជុំគ្នា ចង់អោយអូនមករាំជុំគ្នា ឥឡូវដល់ខែចូលឆ្នាំ ឥលូវដល់ខែចូលឆ្នាំ បងនៅតែចាំអើយចាំ បងនៅតែចាំអើយចាំ សង្ឃឹមថាឆ្នាំនេះអូននឹងមក សូមអូនយល់ចិត្តបងផង សូមអូនយល់ចិត្តបងផង ព្រោះតែនឹកស្រស់ពៅនួនល្អង ព្រោះតែនឹកស្រស់ពៅនួនល្អង ភ្លេចបាយម្តងៗ ព្រោះតែនឹកពេក ភ្លេចបាយម្តងៗព្រោះតែនឹកពេក សង្ឃឹម បានរាំនិងអូន សង្ឃឹមបានរាំនិងអូន ឆ្នាំនេះកុំអោយដូចឆ្នាំមុន ឆ្នាំនេះកុំអោយដូចឆ្នាំមុន បាត់មុខតូចតន់បងសែនសោកា បងប្អូនមកលេងស្រុកយើង​ បងប្អូនមកលេងស្រុកយើង ទោះបីរវល់យ៉ាងណា ទោះបីរវល់យ៉ាងណា ចូលឆ្នាំហើយណាមានគេរង់ចាំ ចូលឆ្នាំហើយណាមានគេរង់ចាំ សង្ឃឹម បានរាំនិងអូន សង្ឃឹមបានរាំនិងអូន ឆ្នាំនេះកុំអោយដូចឆ្នាំមុន ឆ្នាំនេះកុំអោយដូចឆ្នាំមុន…

ពឺតៗ​ (Pert Pert) – ខេមរះ​ សិរីមន្ត

ឲ្យតែបានឮភ្លេងរាំពេលណា  ចង្គង់ចង្កេះនឹងស្មា ក្រឡែងមិនខ្មាស់អ្នកណា កុំឃាត់បងអីជីវ៉ា បណ្តោយមួយ ខ្យល់ទៅណា ឡា​ៗៗឡាៗ ឡាៗៗឡាៗ អូនឈរធ្វើអ៊ីម្តេចមិនរាំ ណាមាសស្នេហ៍ អ្នកណាក៏គេរាំដែរ Hip Hop Mix ជាមួយភ្លេងខ្មែរ កុំចង់ធ្វើតួឯកអីដែរ ដាច់មួយ Shot ដឹងតែរាំវ៉ែ ឡែៗៗ ឡែ ៗ  ឡែៗៗ ឡែ ៗ  មកដល់ទីនេះ កុំធ្វើដូច Lonely ទប់ខ្លួនមិនជាប់ ពេលដែលឮ The Melody អ្នកណាកំពុង Sad ក៏ដឹងតែ Happy មករាំបទនេះ ឱ្យរញ្ជួយធរណី អារី អារ៉ា…

ឆ្ងល់រឿងឥណ្ឌា – ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា

ឆ្ងល់ណាស់រឿងភាគឥណ្ឌា គ្រាន់តែស្ទុះរត់ឱបគ្នា រត់ស្កុបចង់កន្លះម៉ោង តួស្រីឃើញមុខតួប្រុស កាមេរ៉ាវិលចុះឡើង ហើយសក់ត្រូវខ្ចីឡើងពើង ទាំងនៅក្នុងផ្ទះជិតឈឹង គេថតឱ្យមើល មើលទៅ កំុមករអ៊ូរងូវៗ គ្មានអ្នកប្រើទេព្រលឹង រឿងចិនគេឡើងក ហេតុអ្វីទៅមើលរឿងហ្នឹង បើចិត្តគាំទ្រមឹងៗ មើលហើយសូមកុំរអ៊ូរ… មើលហើយលាបព្រេងខ្យល់ ប្រេងខ្យល់…លាបរឹតទើបធូរ ខំរំអួលរំអ៊ូ ស្មានថាគេអាណិត បែរជាជាន់ថែម ធ្វើការដូចមិនសូវប៉ិនទេ ឲ្យតែពេលទំនេរ ដឹងមើលរឿងភាគ រឿងខ្លះកម្សត់ ហូរទឹកភ្នែកឡើងខ្ជាក គឺអូនហ្នឹងហើយ… ស្រឡាញ់គ្នាតាមចិត្តមិនបានឬ? ទើបចេះតែឌឺកបញ្ចើច បញ្ជី ចាំមើលគង់ដឹង សង្សឹកពេលក្រោយ (ភ្លេង) ឆ្ងល់ណាស់រឿងភាគឥណ្ឌា គ្រាន់តែស្ទុះរត់ឱបគ្នា រត់ស្កុបចង់កន្លះម៉ោង តួស្រីឃើញមុខតួប្រុស កាមេរ៉ាវិលចុះឡើង ហើយសក់ត្រូវខ្ចីឡើងពើង ទាំងនៅក្នុងផ្ទះជិតឈឹង គេថតឱ្យមើល…

លក់ឡានប្រញាប់ – ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា

លក់ឡានប្រញាប់ ខ្ញុំលក់ឡានប្រញាប់ ចាប់អារម្មណ៍ឆាប់ទាក់ទង់ តម្លៃទំនង លក់ថោក ទាបជាងទីផ្សារ ចាប់អារម្មណ៍ខ្លាំងណាស់ តើឡានលោកនៅឯណា? នោះៗ ជីវា ខ្ញុំអាចរៀបរាប់បានអត់? ឡានខ្ញុំបាញ់ថ្នាំណា… និយាយទៅបាញ់ឡើងបានមួយជុំ ដែកក៏ច្រេះដុំៗ ហើយច្រេះស្ទើរតែប៉ែតសិបភាគរយ ទើបដូរម៉ាស៊ីនហ្គាស ជិះមិនស្រួលៗ ផ្ទុះចប់បណ្ដោយ ម៉ាស៊ីនរើខ្ទេចហើយ ហើយខូចសឹងតែរាល់ថ្ងៃ មានពន្ធដូចអត់ពន្ធ ហើយពោងសុវត្ថិភាពមានដល់ទៅប្រាំបី តែខ្ទិចបែកអស់ហើយ គ្មានសល់មួយអី ជិះបានតែថ្ងៃ យប់អំពូលដាច់ទៀត ឡានបែបៗហ្នឹងអីក៏ប្រឹងប្រូម្ល៉េះ? បំណងអីចេ្អះ? ខ្ញុំសួរត្រង់សូមឆ្លើយ ចង់ញ៉ែហ្នឹងហើយ ចង់ញ៉ែហ្នឹងហើយ ចេះតែនិយាយទៅ…ណា! អូនមានសង្សារនៅ? ខ្ញុំអត់ទាន់មានផង ហ៊ឹម… អីយ៉ាសៗទំនង កូរពិចារណា ចូលដណ្ដឹងបងទៅ ចូលដល់ម៉ាក់ប៉ា អុអូយ……

ឡានទំនើប – ព្រាប សុវត្ថិ & តន់ ចន្ទស៊ីម៉ា

អូនចង់ជិះឡានទំនើប ស្លៀកពាក់ឡូយឆើតឱ្យទាន់សម័យ ហើយជិះឡានស៊េរីថ្មី ក្នុងស្រុកគេល្បីពេញនិយមគ្រប់គ្នា តើបងបំពេញបំណង អូនបានទេណាពុំងា? ហើយយើងស្រឡាញ់គ្នា មិនបាច់គិតមានក្រ… អូនចង់ជិះឡានទំនើប គំនិតអូនពិតជាឡូយដល់ក យោបល់អូនសែនល្អ មើលមកបងដូចជាសេដ្ឋី បើមានលុយទិញឡាន សុខចិត្តនេ៎កទៅទិញដី ស្រឡាញ់អ្នកក្រអី បើរកតែឡានទំនើប… បើអត់មានឡានទំនើប តើឱ្យអូនបានអីជិះ បងឯងពិតជាគម្រិះ អត់ស្រឡាញ់អូនស្មោះផង គ្រាន់តែឡានប៉ុណ្ណឹង ចាំមានលុយចាំអូនសង់ អូននឹងស្រឡាញ់បងកាន់តែខ្លាំង… ស្រឡាញ់ខ្លាំងហ្មង ចាំតែជឿតា៎ស អូនអាចជិះខ្នងបងបាន ជិះមិនបាច់ឱ្យអស់សាំង បងសុខចិត្តប្រើកម្លាំង មិនបារម្មណ៍ភ័យដាច់ហ្វ្រាំងឡើយ… ឱ្យតែអូនព្រមជិះ បងនឹងដឹកត្រាណត្រើយ ពេលអូនបានជិះហើយ បងសុំកាដូ… អូនចង់ជិះឡានទំនើប ស្លៀកពាក់ឡូយឆើតឱ្យទាន់សម័យ ហើយជិះឡានស៊េរីថ្មី ក្នុងស្រុកគេល្បីពេញនិយមគ្រប់គ្នា តើបងបំពេញបំណង អូនបានទេណាពុំងា? ហើយយើងស្រឡាញ់គ្នា…

ចាក់ដោតអារម្មណ៍ – កែវ វាសនា

  អត្ថបទចម្រៀង ចាក់ដោតអារម្មណ៍ ចាក់ដោតពេកហើយសម្តីអូន ស្ងួនប្រាប់គេថាមិនមានសង្សារ ចុះបុរស ម្នាក់នេះជាអ្នកណា តែងនៅក្បែរ ថែរក្សាអូនរហូតមក ចាក់ដោតពេកហើយទង្វើរអូន នៅមុខគេជួបបងមិននិយាយរក បងអន់ណាស់មែនទេ ប្រាប់បងមក អូនកុំនៅស្ងៀម ចាក់ដោតអារម្មណ៍ ចាក់ដោតដល់បេះដូង សម្តីរបស់អូនឱ្យបងចុកឈាម អូនថាបងនេះចិត្តចង្អៀត ខឹងគ្មានហេតុផល ចង់សួរថាមានប្រុសណាទ្រាំបានទេ មានគេញ៉ែឃើញមុខបង អូនធ្វើមិនស្គាល់ មិនយល់ មិនយល់ថាអូនគិតអ្វី? ចាក់ដោតពេកហើយទង្វើរអូន នៅមុខគេជួបបងមិននិយាយរក បងអន់ណាស់មែនទេ ប្រាប់បងមក អូនកុំនៅស្ងៀម ចាក់ដោតអារម្មណ៍ ចាក់ដោតដល់បេះដូង សម្តីរបស់អូនឱ្យបងចុកឈាម អូនថាបងនេះចិត្តចង្អៀត ខឹងគ្មានហេតុផល ចង់សួរថាមានប្រុសណាទ្រាំបានទេ មានគេញ៉ែឃើញមុខបង អូនធ្វើមិនស្គាល់ មិនយល់ មិនយល់ថាអូនគិតអ្វី? ចាក់ដោតអារម្មណ៍…

អរគុណកាមេរ៉ា – ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា

អរគុណកាមេរ៉ា ជួយលើកសម្រស់អូនមើល ភ្អៀងខ្លួន មុខឡើងសរហោះ កាមេរ៉ាទូរស័ព្ទទំនើប អូនអេឌីត ចង់កែម្ដេចចុះ បើអូនខុស ហៅប៉ូលីសចាប់មក… មិនដល់ថ្នាក់ហ្នឹងទេ គ្រាន់តែប្លែកអារម្មណ៍ នៅខាងក្រៅមុខជាំ កើតមុនមួយៗ តែដល់ឃើញផុស រូបសរឡើងលើសចាហួយ ផុសរូបមើលមួយៗ កូកូរ៉េសុំចាញ់… ដំបៅមិនឈឺសោះ តែយកឈើមកចាក់រុកលេង ឆ្លងឆ្លើយមួយចប់ភ្លេង ហើយឈប់ស្រលាញ់ រកមើលអ្នកណាស្អាតទៅ… ដុកលេងសោះ មុខឡើងជ្រកជ្រេញ អត់អូនអ្នកណាស្រឡាញ់បងទៅ? អរគុណកាមេរ៉ា ជួយលើកសម្រស់អូន មើលភ្អៀងខ្លួន មុខឡើងសរហោះ កាមេរ៉ាទូរស័ព្ទទំនើប អូនអេឌីត ចង់កែម្ដេចចុះ បើអូនខុសហៅប៉ូលីសចាប់មក… អរគុណកាមេរ៉ា ជួយលើកសម្រស់អូន មើលភ្អៀងខ្លួន មុខឡើងសរហោះ កាមេរ៉ាទូរស័ព្ទទំនើប អូនអេឌីត ចង់កែម្ដេចចុះ…

នឹកខ្លាំងណាស់ (បទចម្រៀងសេដដ៏ពិរោះ)

អត្ថបទចម្រៀងនឹកខ្លាំងណាស់! នៅចាំទេ មនុស្សម្នាក់នេះ រឿងរ៉ាវច្រើនណាស់ធ្លាប់សាងរួមគ្នា ខ្ញុំចាំថាពាក្យចុងក្រោយ គឺពាក្យលា ហើយយើងក៏បែកគ្នាត្រឹមនោះ ព្យាយាមខំបំភ្លេច គេចពីអតិត ខំបំភ្លេចរឹតនឹក គិតច្រើនលើសដើម គ្រប់វិនាទី ពេលដកដង្ហើម ក៏ចាប់ផ្តើមនឹកគេ… បើមានឱកាស ចង់ឱបកាយគេ ទោះក្នុងនាមជាអ្វីក៏បានដែរ សុំពេលក្បែរត្រឹមមួយនាទី… នឹកអូនខ្លាំងណាស់ ដឹងទេពុំងា យប់ជ្រៅសន្សើមធ្លាក់ ទឹកភ្នែកសោកា នឹកពុំងាធ្លាប់ថ្នាក់ថ្នមបី បើមានឱកាស ចង់ឱបកាយគេ ទោះក្នុងនាមជាអ្វីក៏បានដែរ សុំពេលក្បែរត្រឹមមួយនាទី… នឹកអូនខ្លាំងណាស់ ដឹងទេពុំងា យប់ជ្រៅសន្សើមធ្លាក់ ទឹកភ្នែកសោកា នឹកពុំងាធ្លាប់ថ្នាក់ថ្នមបី នឹកអូនខ្លាំងណាស់ ដឹងទេពុំងា យប់ជ្រៅសន្សើមធ្លាក់ ទឹកភ្នែកសោកា នឹកពុំងាធ្លាប់ថ្នាក់ថ្នមបី។