អារម្មណ៍នៅពេលជួប ខុសអារម្មណ៍ពេលបែក
ពេលជួបគ្មានទឹកភ្នែក តែពេលបែកទឹកភ្នែកជ្រាបចេញ
ស្នេហ៍មិនទាន់ដល់ទី គេក៏ឈប់ស្រលាញ់
ឱ្យបេះខ្ញុំវិញដោយគ្មានសោកស្ដាយ
បង្ហើបពាក្យហាមឃាត់ តែហួសពេលទៅហើយ
មានតែគិតបណ្ដោយ ស្របឱ្យអូនបែកចេញពីកាយ
ខ្ញុំទឹកភ្នែកអាល័យ គេវិញគ្មានសោកស្ដាយ
បេះដូចគេក្លែងក្លាយ ពេលនេះឃើញច្បាស់
ចង់បបួលអូនមកឈឺចាប់ ទើបដឹងថាវាលំបាកប៉ុនណា
អូនទៅមិនរអា ទើបមិនដឹងថាបងឈឺចាប់ខ្លាំង
ខឹងនឹងចិត្តចេះស្មោះ ខ្លួនឯងមិនចេះរេ
រហូតជ្រុលស្នេហ៍ខ្លាំងដកខ្លួនមិនបាន
បន្ទាប់ពីថ្ងៃបែកអូនទៅ បងមិនអាចផ្ដើមជាមួយអ្នកផ្សេង
ព្រោះចិត្តនៅសម្ដែង ថានៅស្នេហ៍អូនរហូតក្ស័យប្រាណ
ចាំមនុស្សមិនចេះស្មោះ រស់រកសុខមិនបាន
ទោះចាំយូរប៉ុន្មានក៏គេលែងមក…