ចង់បបួលអូនមកឈឺចាប់ – ហង្ស ឧត្តមម៉ានី

 

អារម្មណ៍នៅពេលជួប ខុសអារម្មណ៍ពេលបែក
ពេលជួបគ្មានទឹកភ្នែក តែពេលបែកទឹកភ្នែកជ្រាបចេញ
ស្នេហ៍មិនទាន់ដល់ទី គេក៏ឈប់ស្រលាញ់
ឱ្យបេះខ្ញុំវិញដោយគ្មានសោកស្ដាយ

បង្ហើបពាក្យហាមឃាត់ តែហួសពេលទៅហើយ
មានតែគិតបណ្ដោយ ស្របឱ្យអូនបែកចេញពីកាយ
ខ្ញុំទឹកភ្នែកអាល័យ គេវិញគ្មានសោកស្ដាយ
បេះដូចគេក្លែងក្លាយ ពេលនេះឃើញច្បាស់

ចង់បបួលអូនមកឈឺចាប់ ទើបដឹងថាវាលំបាកប៉ុនណា
អូនទៅមិនរអា ទើបមិនដឹងថាបងឈឺចាប់ខ្លាំង
ខឹងនឹងចិត្តចេះស្មោះ ខ្លួនឯងមិនចេះរេ
រហូតជ្រុលស្នេហ៍ខ្លាំងដកខ្លួនមិនបាន

បន្ទាប់ពីថ្ងៃបែកអូនទៅ បងមិនអាចផ្ដើមជាមួយអ្នកផ្សេង
ព្រោះចិត្តនៅសម្ដែង ថានៅស្នេហ៍អូនរហូតក្ស័យប្រាណ
ចាំមនុស្សមិនចេះស្មោះ រស់រកសុខមិនបាន
ទោះចាំយូរប៉ុន្មានក៏គេលែងមក…

ចង់បបួលអូនមកឈឺចាប់ lyrics
ចង់បបួលអូនមកឈឺចាប់
Share your love

Leave a Reply

Your email address will not be published. Required fields are marked *