កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា – នី រតនា

វ័យត្រូវនៅលីវ ប្រហែលខ្ញុំសូមបិទឆាកត្រឹមនេះ
ដោយសារតែឥឡូវខ្ញុំ ជួបនារី ត្រូវកាន់ដៃរួមផ្លូវកំដរ
ទោះបីជាមានគេប្រាប់រឿងអតីតអួអាប់ នាងជាមនុស្សល្អមិនល្អ
បច្ចុប្បន្ន ខ្ញុំសាងស្នេហ៍ស្មោះសរ
មិនស្តាយក្រោយឡើយ ដែលខ្ញុំរៀបការ។

កូនក្រមុំបងអើយ កូនក្រមុំបងអើយ!
អូនគ្រាន់តែជាមនុស្សស្រីម្នាក់ដែលសាមញ្ញធម្មតា
ពេលសំពះផ្ទឹម នូវចំរៀងចងដៃ
ពីរោះណាស់ហេតុអ្វី បានជាហូរទឹកនេត្រា។

កូនក្រមុំបងអើយ! កូនក្រមុំបងអើយ!
អូនមិនមែនជាមនុស្សស្រីល្អឥតខ្ជោះឬក៏អស្ចារ្យ
តែខ្ញុំព្រមស្មគ្រ័ចង ចំណងប្រាំប្រការ
អរគុណម៉ាក់នឹងប៉ា ញញឹមហើយជូនពរកូន។

ផ្លូវជីវិតនេះ ខ្វែងខ្វាត់អ្វីម្ល៉េះ គ្មានភ្លើងស្តុបទេ
ត្រជាក់ក្តៅយ៉ាងណាក៏ខ្ញុំ ត្រូវតែ..ចេះមើលថែគ្នា រៀងៗខ្លួន
រស់នៅជាជីវិតគូ ទោះហត់នឿយតស៊ូក៏ ត្រូវសណ្តោងសណ្តូន
ថែរក្សា គ្នារហូតដល់កូន
គឺចិត្តមិនអាច ផ្លាស់ប្តូរឡើយណា។

កូនក្រមុំបងអើយ! កូនក្រមុំបងអើយ!
អូនគ្រាន់តែជាមនុស្សស្រីម្នាក់ដែល សាមញ្ញធម្មតា
ពេលសំពះផ្ទឹម នូវចំរៀងចងដៃ…
ពីរោះណាស់ហេតុអ្វី បានជាហូរទឹកនេត្រា។

កូនក្រមុំបងអើយ! កូនក្រមុំបងអើយ!
អូនមិនមែនជាមនុស្សស្រីល្អឥតខ្ជោះឬក៏អស្ចារ្យ
តែខ្ញុំព្រមស្មគ្រ័ចង ចំណងប្រាំប្រការ
អរគុណម៉ាក់នឹងប៉ា ញញឹមហើយជូនពរកូន។

Share your love

Leave a Reply

Your email address will not be published. Required fields are marked *