បាំងមួយខែទៀត ដល់រដូវភ្ជំ
ខ្ញុំពេញក្រមុំ ម៉ែបង្ខំឱ្យមានប្ដី
កាលខែអាសាធ មានគ្រប់ផៅញាតិ ចែចូវចូលស្ដី (x2)
ខ្ញុំអរហើយខ្ញុំភ័យ មិនដឹងដល់ថ្ងៃ នោះយ៉ាងណា?
អធ្រាតភ្លៀងធ្លាក់ ខ្សល់ត្រជាក់ដល់ថ្លើម
បេះដូងចាប់ផ្ដើម ជ្រួលជ្រើមពើតញ័រឈឺផ្សា
តើយ៉ាងណាទៅ ដែលគេធ្លាប់ហៅថាក្ដីស្នេហា (x2)
ម៉ែចាប់ឱ្យខ្ញុំការ ឱ!តើវាសនា ខ្ញុំយ៉ាងម៉េចទៅ ?
ផ្គរលាន់លើមេឃ ខ្ញុំដេកនឹកដេកព្រួយ
នឹកដល់ពេលមួយ ខ្លាចមេឃបាក់ធ្លាក់រលំ
ស្លាប់ខានបានប្ដី នឹកស្ដាយដល់វ័យពេញក្រមុំ (x2)
ម្ល៉ោះហើយទើបខ្ញុំយំ ពេលម៉ែឮខ្ញុំ គាត់ស្ដីគាត់ជេរ
គេអរបានប្ដី ឯខ្ញុំភ័យដល់យំ
មេឃឡើងរលំ បាក់ធ្លាក់ទទេ ទទេ
ម៉ែខ្ញុំគាត់ស្ដី ខ្ញុំនេះជាស្រីមិនច្រឡំទេ (x2)
ម៉ែខឹងហើយគាត់ជេរ ថាខ្ញុំនេះកូនគ្រាសកន្លង
លំអិតបទចម្រៀង មេឃរលំ Lyrics
មេឃរលំ – នាង គន្ធា [ MV FULL HD ] បទថ្មីសំរាប់រដូវបុណ្យភ្ជំបិណ្ឌ
- ដឹកនាំសម្តែង : គីម
- ផល្លីថតដោយ : គីម ផល្លីន
- និពន្ធទំនុកច្រៀងនិងភ្លេង: មរតកដើម
- សម្រួលតន្រ្តី : លាង ស៊ាងលីន
- កាត់តរូបភាព : គីម ផល្លីន
- ច្រៀងដោយ : នាង គន្ធា