មនុស្សបរាជ័យគ្មានតម្លៃឱ្យយអូនស្មោះ – ចឺម

ជាមនុស្សបរាជ័យ និយាយអ្វីក៏គ្មានន័យ
តម្លៃបង ពេលនេះអន់ជាងសូន្យ
បាត់បង់អ្វី ក៏មិនស្មើបាត់បង់អូន
ហេតុអ្វីស្ងួនចង់ចែកផ្លូវពេលនេះ?

ពេលជួបការលំបាក សង្ឃឹមមានអូនម្នាក់ក្បែរ
នៅមើលថែ ផ្ដល់កម្លាំងចិត្តឲ្យ…
តែអ្វីៗ មិនដូចក្តីស្រម៉ៃឡើយ
អូនទៅហើយ ទៅហើយ ទៅរកមនុស្សប្រុសជោគជ័យ

ទៅចុះ ទៅចុះ ទៅរកអនាគតថ្មី
ក្បែរបងមនុស្សបរាជ័យ ជីវិតជួបតែរឿងបរាជ័យ
ឲ្យបងសុំទោសផងព្រោះគ្រាកន្លង ឲ្យអូនខាតពេលនឹងបងឥតន័យ
គ្មានតម្លៃ ឲ្យអូនទ្រាំវេទនាចិត្ត

ទៅចុះ ទៅចុះ ទៅរកមនុស្សប្រុសជោគជ័យ
ក្បែរបង មនុស្សបរាជ័យ អូនចង់បានអ្វីក៏បានត្រឹមគិត
អូនទៅរកគេចុះ គេអាចធ្វើឲ្យក្ដីស្រម៉ៃអូនក្លាយជាការពិត
ជីវិតបងមួយ អូនកុំព្រួយបងអាចរស់បាន។

Share your love

Leave a Reply

Your email address will not be published. Required fields are marked *