Home មនោសញ្ចេតនា នៅតែចាំនៅតែនឹក Lyrics – ព្រាប សុវត្ថិ

នៅតែចាំនៅតែនឹក Lyrics – ព្រាប សុវត្ថិ

by vong

ចាំជាប់ក្នុងឱរា អនុស្សាកន្លង រឿងអូននិងបង ក្រងស្នេហា ចាំៗមួយជីវិតស្នេហ៍ពិតស្មើសង្ខារ ឥឡូវឃ្លាតឃ្លាទៅឆ្ងាយ

រៀមរស់នៅឥតន័យគ្មានសល់ក្តីសុខសោះ មានតែក្តីស្រណោះ ទ្រូងនឿយណាយ ដូចឋិតក្នុងលំហ បក់បោកតាមព្រះពាយ ជីវិតចិត្តធ្លុះធ្លាយខ្ទេចខ្ទាំ

ទោះបងដឹងថាឃ្លាត តែចិត្តនៅតែនឹក ថ្ងៃយប់ព្រឹក នៅតែនៅនឹកនៅចាំ នៅស្រណោះសម្តីដែលថ្លៃបានផ្តែផ្តាំ ឱ្យរងកម្មរបួសប្រេះស្រាំ រីងរៃ

គ្មានអ្វីដែលខ្លោចផ្សា ជាងស្នេហាបាត់បង់ ដូចយប់យូរលង់គ្មានថ្ងៃ រស់ពិបាកជាងស្លាប់តើរស់ប្រយាជន៍អ្វី? លោកនេះគ្មានប្រណីខ្ញុំឡើយ។

K12 KTV

You may also like

Leave a Reply