នារីជឿនលឿន – Queen Bee – VannDa
វេហេ៎… ហាអឺ ហាអឺ ហាអឺយ អើយ! នារីជឿនលឿន អូនឆាប់ធំលឿន ឥឡូវពេញក្រមុំស្ដូក អើយ! នារីជឿនលឿន បងសុំដាស់តឿនប្រយ័ត្នគ្មានអ្នកណាយក បងអ្នកថែភ្លេងខ្មែរសម័យបុរាណ កល្យាណបើសិនបានបង នួនល្អងចង់បានអ្វីក៏បាន បងសុំរិតចំណងចងជាមួយនឹងស្រស់ភុំផាន សូមបើកភ្លើងបៃតងឲ្យបងឆ្លងទៅត្រើយម្ខាង កំលោះដូចបងស្នងវេនដូនតា បងអ្នកថែភ្លេងខ្មែរសម័យបุរាណ កល្យាណបើសិនបានបង ថាកន្លង់ដូចបងចង់ក្រេបលំអងផ្កា មិនឲ្យសៅហ្មងបំពេញបំណងចិន្ដា ធ្វើបុណ្យបន់ផ្សងទើបពេលនេះបានជួបបុប្ផា អូនបុប្ផាស្រុកណា my baby? សម្ដីផ្អែមដូចទឹកឃ្មុំ ព្រោះតែអូនជា Queen Bee (You a Queen) បងមកពីចម្ងាយ my honey ចង់ក្លាយទៅជាសេដ្ឋី ហើយដាក់ឈ្មោះអូនសេដ្ឋីនី ចោលភ្នែក! ក្រលេកមើលអូនចំ ignore…
Time To Rise – VannDa & Master Kong Nay
? អេអើយ… Time to Rise… ពេលនេះគួររះឡើងខ្ពស់ដូចផ្កាយ សុខសប្បាយទាំងប្រុសទាំងស្រី សិល្បករសិល្បការិនីកំពុងចាប់ក្ដីស្រមៃ សូមបើកទំព័រថ្មីបន្ដស្នាដៃពី គង់ ណៃ ខ្ញុំបាទអើយ… ? I said time to rise ពេលវេលា មានតម្លៃទៅឲ្យខ្ពស់ហួសចម្ងាយ ដូចលោកគ្រូ ណៃ រះឲ្យខ្ពស់ហួសពីផ្កាយ ធ្វើឲ្យអស់ដៃមិនឆិនឆៃតែឆើតឆាយ I said time to rise ភ្លឺដូចជាថ្ងៃ មានចម្ងាយរាប់លានម៉ាយល៍ គិតដូចបណ្ឌិតមានគំនិតដូចចៅហ្វាយ រីកដូចជាផ្សិត ខួរខ្ញុំគិត ដៃខ្ញុំកាយ ខ្មែរយើងពីមុនអស្ចារ្យ យើងជាគុជនៃអាសុី ហើយឥឡូវមានវណ្ណដា ខ្មែរយើងពីមុនថ្លៃថ្លា មានបេះដូងសិល្បៈ…
លែងស្គាល់លេខសូន្យ – ខេម
ភ្លឺភ្នែកស្វាងចែស ពេលតាមឃើញទាន់នឹងភ្នែក តើមានរឿងអ្វីចម្លែក ដូចជាប្លែកខុសពីធម្មតា ធ្លាប់ឃើញរឿងគេ ឥឡូវជួបផ្ទាល់គ្មានពាក្យវាចារ អូនលេងមួយក្បាច់នេះណា បងវិលវល់អស់ហើយអូន ស្ទីលអូនប្លែកៗ ចម្លែកបងតាមមិនទាន់ ចេះមកពីណាមាសស្ងួន តើអាចប្រាប់បងបានទេ? ឬមានសាលាណាបង្រៀនក្រៅមោងអូនទៅមាសមេ នឹកឃើញវង្វេងខុសគេ ដល់ថា្នក់លែងស្គាល់លេខសូន្យ ទន់ជើងដួលភីង អស់រលីងផ្កាប់មុខនឹងដី អូនថាចង់ប្តូរស្ទាយ៍ថ្មី ទៅស្រឡាញ់ស្រីវិញម្តង ផុសក្នុង Facebook Caption រៀបរាប់បញ្ឈឺរូបបង អានហើយចុកចាប់តែម្តង ដូចទាញទ្វារបិទជាប់ដៃ បងមិនបន្ទោស យល់ច្បាស់ជាច្បាប់ធម្មជាតិ មិនចង់ប្រើពាក្យគ្រោធគ្រាត បងមានតែពាក្យជូនពរ តែខ្លាចរឿងមួយ ខ្លាចតែអូនជួបមនុស្សដែលមិនល្អ បើសិនជាគេស្មោះសរ ជូនពរស្រឡាញ់គ្នាចុះថ្លៃ ស្ទីលអូនប្លែកៗ ចម្លែកបងតាមមិនទាន់ ចេះមកពីណាមាសស្ងួន តើអាចប្រាប់បងបានទេ? ឬមានសាលាណាបង្រៀនក្រៅមោងអូនទៅមាសមេ នឹកឃើញវង្វេងខុសគេ ដល់ថា្នក់លែងស្គាល់លេខសូន្យ…
ខ្ញុំរឹតតែស្រលាញ់គេរឹតតែស្អប់ – ខេមរៈ សិរីមន្ត
ខ្ញុំរឹតស្រលាញ់ គេវិញរឹតតែស្អប់ គេមិនចង់ស្តាប់ ឮពាក្យទាំងនេះឡើយ លឺថាខ្ញុំនឹកគេខ្លាំង គេឆ្អើមខ្ញុំទៅហើយ ឱបេះដូងអើយ អ្នកស្ដាប់ច្បាស់ដែរទ?! នៅលើលោកនេះ គ្មានអ្នកណាចង់ឡើយ ឱស្នេហ៍ខ្ញុំអើយ ម្ដេចឡើយក៏ខុសគេ?! ទៅស្រលាញ់មនុស្សស្រីម្នាក់ ដែលយើងមិនគួរស្នេហ៍ ក៏ដឹងដែរ ថាស្នេហ៍នេះមិនអាចទៅរួច ខ្ញុំសូមអង្វរបើអ្នកមិនស្រលាញ់ខ្ញុំ អ្វីដែលខ្ញុំសុំ សូមកុំហាមខ្ញុំឡើយ មិនស្រលាញ់ខ្ញុំក៏មិនថ្វី ជាសិទ្ធិរបស់ត្រាណត្រើយ តែកុំហាមឡើយ ស្រលាញ់អ្នកជាសិទ្ធិនៃខ្ញុំ អ្នកចង់ធ្វើអីក៏អ្នកធ្វើទៅចុះ ខ្ញុំក៏មិនទៅ រំខានអ្នកទៀតឡើយ ខ្ញុំសូមត្រឹមរស់នៅជាមួយ ក្តីស្រលាញ់រហូតហើយ ក្តីស្រលាញ់អើយ អ្នកនឹងរស់នៅជាមួយខ្ញុំ! ដល់ពេលចាស់ទុំ យើងនឹងស្លាប់ទៅជាមួយគ្នា។
ជ្រុលបែកហើយ ឈប់រំលឹកឈ្មោះ – ខេមរៈ សិរីមន្ត
កាន់តែស្គាល់កាន់តែអស់តម្លៃ ស្នេហាអីមានតែរឿងឈ្លោះ អស់ពីនេះចូលនោះ ដូចមិនចេះចប់សោះ ខុសនោះខុសអត់ហេតុ អត់ទំនង។ មាត់ក៏រឿងមិនមាត់ក៏មានរឿង រវាងយើងឈ្លោះដូចដាក់ម៉ោងរោទី អ្នកមិនដែលទុកខ្ញុំសំខាន់ក្នុងបេះដូង ឈ្លោះម្តងៗយំទារកតែបែក។ ចង់បែកក៏បែកទៅខ្ញុំឆ្អែតមែនទែនហើយ ឬក៏អ្នកគិតហើយឱ្យខ្ញុំតែទឹកភ្នែក សម្តីអ្នកមួយម៉ាត់មួយម៉ាត់ឮឆ្អែត បែកក៏បែកមិនអង្វរ។ បើមានគេសួរថាកើតអីបានបែកគនា ប្រាប់ពួកគេទៅថាមកពីខ្ញុំមិនល្អ ចាប់ពីស្អែកយើងលែងមានភាគបន្ត ឈប់ធ្វើស្គាល់ ឈប់ជួបឈប់រាប់ ឈ្មោះក៏ឈប់រំលឹក។
ពេលណាជួបគេម្ដងទៀត – ព្រាប សុវត្ថិ
រឿងរ៉ាវចាស់ៗ រំលឹកមួយឆ្នាំមិនអស់ នឹកចោះៗក្នុងចិត្តក៏ប្រេះស្រាំ ចង់រត់ចេញឲ្យផុតពីអតីតកាល តែខួរក្បាលនៅតែមិនចាំ នៅតែកត់ចំណាំទោះស្នេហ៍ជាផ្សែង នឹកគេណាស់ ចង់ឱបគេដូចមុន នឹកដល់ថ្នាក់គ្រុន ធ្វើបាបតែខ្លួនឯង មើលលេងសើច សូម្បីរឿងកំប្លែង តែសំដែង ឱ្យគ្រប់់គ្នាឃើញធម្មតា នឹកគេណាស់ ឱបត្រឹមក្នុងយល់សប្តិ ស្នេហាបានចប់ តែឈឺមិនទៅណា លួចមើលម៉ោង គ្រប់ពេលដែលសោកា ថាពេលណា? ជួបគេម្ដងទៀត រឿងរ៉ាវចាស់ៗ រំលឹកមួយឆ្នាំមិនអស់ នឹកចោះៗក្នុងចិត្តក៏ប្រេះស្រាំ ចង់រត់ចេញឲ្យផុតពីអតីតកាល តែខួរក្បាលនៅតែមិនចាំ នៅតែកត់ចំណាំទោះស្នេហ៍ជាផ្សែង នឹកគេណាស់ ចង់ឱបគេដូចមុន នឹកដល់ថ្នាក់គ្រុន ធ្វើបាបតែខ្លួនឯង មើលលេងសើច សូម្បីរឿងកំប្លែង តែសំដែង ឱ្យគ្រប់់គ្នាឃើញធម្មតា ថានឹកគេណាស់ ឱបត្រឹមក្នុងយល់សប្តិ ស្នេហាបានចប់ តែឈឺមិនទៅណា…
បងកាន់ដៃអូន – រ៉េត រែន
បងកាន់ដៃអូន ឱ!សែនកម្សត់ យើងនាំអើយ!គ្នារត់ ហាអឺអឺងអើយ! កាត់ព្រៃតូចធំ ឆ្លងកាត់ ឱ!ពេញដោយជ្រលងដងភ្នំ ផ្គរលាន់អើយ!គ្រឹមៗ ហាអឺអឺងអើយ! អូនយំឱប ក បង អូនឆ្លងឱ!មិនរួច បងលើកស្រីពរ ព្រលប់អើយ! ភ្លៀងផ្គរ ហាអឺអឺងអើយ! ស្បៃមួយពីនាក់ អធ្រាត្រឱ!រាត្រី សន្សើមក៏ធ្លាក់ ឱ!ស្រស់អើយ!វរលក្ខណ៍ ហាអឺអឺងអើយ! គេងកើយភ្លៅប្ដី ព្រហាមថ្ងៃរះ អរុណោទ័យ ចាំងចែងអើយ!រស្មី ហាអឺអឺងអើយ! យើងមើលឃើញផ្លូវ កាន់ដៃឱ!គ្នាដើរ ដំណើរឆ្ពោះទៅ ឱ!ដើរអើយ!សំដៅ ហាអឺអឺងអើយ! វិលរកសីមា ផ្ការីកឱ!ល្អស្រស់ ឧទ្យាបុប្ផា សាយក្លិនអើយ!គន្ធា ហាអឺអឺងអើយ! ឱ!ផ្កាបរិសុទ្ធ អូនអើយ!ឱ!យើងផុត អស់កម្មកម្សត់…
ចាបយំល្វើយៗ – ចាន់ មករា
ថាចាបយំល្វើយៗ ចាបអើយខ្ញុំឈឺចិត្តណាស់ គេសន្យាច្បាស់ៗ យកចាបធ្វើជាសាក្សី គេថាស្មោះខ្ញុំមិចទៅចោលខ្ញុំ អោយខ្ញុំរីងរ៉ៃ តែគេប្រែសំដី គេថាឈប់ស្រលាញ់ហើយ ថាចាបយំល្វើយៗ ចាបអើយចាបជួយខ្ញុំផង ខ្ញុំឈឺពេញបេះដូង ឈឺផ្សាគ្មានពេលធូរស្បើយ អនុស្សាវរីយ៍ គ្រប់ទិសគ្រប់ទី មិនទាន់ភ្លេចឡើយ តែគេភ្លេចខ្ញុំហើយ មានថ្មីបញ្ឈឺចិន្តា ? ថាចាបយំល្វើយៗ ចាបអើយខ្ញុំយំតាមអ្នក ព្រោះតែស្នេហ៍បែកបាក់ គឺមានតែទឹកនេត្រា តែខ្ញុំលួចយំ យំពីរនាក់ចាប មិនប្រាប់អ្នកណា មិនអោយគេដឹងថា ខ្ញុំមានវិបត្តិនោះទេ ថាចាបយំល្វើយៗ ចាបអើយចាបជាមិត្តខ្ញុំ អ្នកកំដរអារម្មណ៍ ពេលខ្ញុំកើតទុក្ខព្រោះស្នេហ៍ តែយំម្ដងនេះ ខ្ញុំហ្នឹងឈប់យំ រៀនបំភ្លេចស្នេហ៍ ទោះគ្មានគេនៅក្បែរ នៅរស់ដើម្បីម៉ែពុក ? ថាចាបយំល្វើយៗ ចាបអើយខ្ញុំយំតាមអ្នក ព្រោះតែស្នេហ៍បែកបាក់…
