ចង់បបួលបងមកឈឺចាប់ – យូរី
អារម្មណ៍នៅពេលជួប ខុសអារម្មណ៍ពេលបែកពេលជួបគ្មានទឹកភ្នែក តែពេលបែកទឹកភ្នែកជ្រាបចេញស្នេហ៍មិនទាន់ដល់ទី គេក៏ឈប់ស្រលាញ់ឱ្យបេះខ្ញុំវិញដោយគ្មានសោកស្ដាយ បង្ហើបពាក្យហាមឃាត់ តែហួសពេលទៅហើយមានតែគិតបណ្ដោយ ស្របឱ្យបងបែកចេញពីកាយខ្ញុំទឹកភ្នែកអាល័យ គេវិញគ្មានសោកស្ដាយបេះដូចគេក្លែងក្លាយ ពេលនេះឃើញច្បាស់ ចង់បបួលបងមកឈឺចាប់ ទើបដឹងថាវាលំបាកប៉ុនណាបងទៅមិនរអា ទើបមិនដឹងថាអូនឈឺចាប់ខ្លាំងខឹងនឹងចិត្តចេះស្មោះខ្លួនឯងមិនចេះរេរហូតជ្រុលស្នេហ៍ខ្លាំងដកខ្លួនមិនបាន បន្ទាប់ពីថ្ងៃបែកបងទៅ អូនមិនអាចផ្ដើមជាមួយអ្នកផ្សេងព្រោះចិត្តនៅសម្ដែង ថានៅស្នេហ៍បងរហូតក្ស័យប្រាណចាំមនុស្សមិនចេះស្មោះ រស់រកសុខមិនបានទោះចាំយូរប៉ុន្មានក៏គេលែងមក
ស្នេហ៍នេះឆាចោល – MaMa
នឹកឃើញម្ដងៗ អូនចង់តែបាត់ខ្លួន ព្រោះជួបមុខស្ងួន ធ្វើអោយអូនឈឺចាប់ណាស់ ពាក់ស្រោមមុខក្បត់ដាក់ស្នេហ៍ស្នង ទាំងចិត្តបងនៅស្មោះ ព្រោះចង់ឱ្យបងបានជួបនឹងមនុស្សល្អជាងអូន អូនគឺជាមនុស្សមានប្រវត្តិមិនល្អ មិនអាចកំដរបងរហូតដល់ថ្ងៃស្លាប់ បងរស់នៅជាមួយនឹងអូន មានតែការឈឺចាប់ បងត្រូវបាត់អូន់កិត្តិយសក៏ព្រោះតែអូន អនាគតបងកុំផ្ញើនឹងមនុស្សបែបនេះ នារីម្នាក់នេះមិនសក្កិសមនឹងបងទេ អនាគតបងនឹងល្អបើស្រលាញ់គេ ភ្លេចអូនបានទេ កុំនៅនឹកនាទៀតអី ជាតិនេះឆាចោលស្នេហាបងហើយនឹងអូន អូនសុំដកខ្លួនទុកឱកាសអោយអ្នកថ្មី សុំព្យួរបេះដូងឱ្យកម្មសល់ទាំងរីងរ៉ៃ ព្រោះចង់ឃើញថ្លៃមានស្នាមញញឹមម្ដងទៀត។
សប្បាយចិត្តឡើងចង់ឆ្កួត – ចឺម
ចូលរួម អបអរផងអូនសម្លាញ់ អូនបានផុតទុក្ខទោម្នេញ ជួបគូរជីវិតពិតហើយ ឃើញទឹកមុខមុំ ញញឹមស្រស់ស្រាយ បងសប្បាយចិត្តជំនួសអូនអើយ! រកនិយាយមិនត្រូវឡើយ អូនអស់កម្មហើយ អស់កម្មនិងបង ហើយពៅ… សង្ឃឹម គេនិងថែរអូនឲ្យល្អ ផ្អែមល្ហែមដល់ចាស់សក់សរ ស្មោះគា្ន តកូនតចៅ ឲ្យអូនរស់លើគំនរមាសប្រាក់ ដៃអូនប្រឡាក់តែក្រេមប្រេងម្សៅ កុំឲ្យជួបរឿងអាស្រូវ ដូចនៅក្បែរបង ដៃអូនប្រឡាក់តែទឹកភ្នែក អូនអើយ! ថ្ងៃក្រោយបើគេប្រែចិត្ត បងនឹងទៅយកជីវិត ប្រុសក្បត់ម្នាក់នោះមិនខានទេ បើអូនសុខបងក៏ OK ជួយអរ បងសប្បាយចិត្តឡើងជិតឆ្កួតហើយអូនអើយ! ពេលឃើញត្រើនត្រើយរៀបការ រំភើបឡើងយំហើយណា ជីវ៉ាអូនបានប្ដីហើយ… បងសប្បាយចិត្តឡើងជិតឆ្កួតហើយ អូនអើយ! ពេលឃើញត្រើនត្រើយរៀបការ រំភើបឡើងយំហើយណា ជីវ៉ាអូនបានប្ដីហើយ ថ្ងៃក្រោយបងជាអ្នកដទៃ…
សុំបាត់មុខមួយរយៈ – អនុស្សាវរីយ៌
ចំណាយពេលយ៉ាងយូរ ព្រោះតស៊ូឱ្យអូនស្រឡាញ់ តែអ្វីដែលបង បានត្រលប់មកវិញ គឺជាការខកចិត្ត យល់ខុសថា ខ្លួនឯងហ្នឹង! បានជួបស្នេហាពិត តែពេលនេះ បងបានដឹងហើយ ថាគ្រប់យ៉ាងយល់ច្រឡំ… សុំបាត់មុខមួយរយៈ សុំលាក់ខ្លួនបីបួនដប់ថ្ងៃ ដើម្បីលុបអារម្មណ៍ឆ្កួតៗ ខ្ញុំស្អប់មនុស្សក្បែរខ្លួន ដែលនាំគ្នាប្រួត ប្រួតនាំគ្នាបោកប្រាស់ខ្ញុំ ដឹងទេថា បងឈឺចាប់? ឬដឹងដែរ តែធ្វើមិនដឹង អូនសម្លឹងភ្នែកបងឱ្យចំ ការឈឺចាប់បងមួយនេះ អ្នកឧបត្ថមធំគឺរូបអូនម្នាក់គត់ ចំណាយពេលយ៉ាងយូរ ព្រោះតស៊ូឱ្យអូនស្រឡាញ់ តែអ្វីដែលបង បានត្រលប់មកវិញ គឺជាការខកចិត្ត យល់ខុសថា ខ្លួនឯងហ្នឹង! បានជួបស្នេហាពិត តែពេលនេះ បងបានដឹងហើយ ថាគ្រប់យ៉ាងយល់ច្រឡំ… ? សុំបាត់មុខមួយរយៈ សុំលាក់ខ្លួនបីបួនដប់ថ្ងៃ ដើម្បីលុបអារម្មណ៍ឆ្កួតៗ ខ្ញុំស្អប់មនុស្សក្បែរខ្លួន…
ស្រឡាញ់អូនប៉ុណ្ណា? – លីន សោម៉ា
ស្រឡាញ់អូនប៉ុណ្ណា? ប៉ុណ្ណា? ស្រឡាញ់ប៉ុណ្ណា? វាចារមកព្រលឹង ស្រឡាញ់អូនប៉ុណ្ណា? ប៉ុណ្ណា? ស្រឡាញ់ប៉ុណ្ណា? វាចារមកព្រលឹង ម្ដេចបងនៅស្ងៀមស្ងាត់ឈឹង? ប្រយ័ត្នអូនខឹង ឱ្យបងដឹងចិត្តម្ដង ប្រញ៉ាប់ប្រាប់ភ្លាមនួនល្អង ប្រាប់មកស្នេហ៍ស្នង ថាស្រឡាញ់អូនប៉ុណ្ណា? ឆ្លើយដោយស្មោះស្ម័គ្រចិន្ដា កុំឆ្លើយមុសា បញ្ជោរចិត្តស្រី អូនសុំចម្លើយភក្ដី ទើបស្នេហ៍មានន័យ ណាប្រុសជីវ៉ា ស្រឡាញ់អូនប៉ុណ្ណា? ប៉ុណ្ណា? ស្រឡាញ់ប៉ុណ្ណា? វាចារមកព្រលឹង ស្រឡាញ់អូនប៉ុណ្ណា? ប៉ុណ្ណា? ស្រឡាញ់ប៉ុណ្ណា? វាចារមកព្រលឹង ? អូនចង់ដឹងចិត្តថ្លៃ សូមស្រដីកុំស្ងៀមឈឹង បងអឹមអៀនអញ្ចឹង ឱ្យអូនខឹង ស្អប់លាយក្នាញ់ (ខឹងស្អប់លាយក្នាញ់) អូនចង់ដឹងចិត្តថ្លៃ សូមស្រដីកុំស្ងៀមឈឹង បងអឹមអៀនអញ្ចឹង ឱ្យអូនខឹង ស្អប់លាយក្នាញ់…
អ្វីៗព្រោះតែអូន Lyrics – ព្រាប សុវត្ថិ
អ្វីៗសុទ្ធតែអូន អ្វីៗព្រោះតែស្ងួនធ្វើឲ្យបងលង់ខ្លួនធ្លាក់ក្នុងអន្លង់ដ៏ជ្រៅនៃស្នេហ៍អ្វីមកពីអូនឲ្យបងលង់បេះដូងព្រោះសម្រស់មាសមេ អ្វីៗសុទ្ធតែអូនអ្វីៗព្រោះតែស្ងួនធ្វើឲ្យបងលង់ខ្លួនធ្លាក់ក្នុងអន្លង់ដ៏ជ្រៅនៃស្នេហ៍អ្វីមកពីអូនឲ្យបងលង់បេះដូងព្រោះសម្រស់មាសមេ បងស្ទើឆ្កួតវង្វេងព្រោះស្នេហ៍ហើយអូន ចិត្តអូនងាយស្នេហ៍ហើយងាយបែកបែរបំភ្លេចបង្កប់កល្បិចពិសពុលមាយារាប់រយពាន់យករូបសម្រស់ដ៏ស្រស់ផូរផង់ជាឈ្នាន់បំពុលបំភាន់ចិត្តប្រុសវាចាពីរោះបានចាក់ទម្លុះឱរាកែវភ្នែកភ្លឺថ្លាបង្កប់មន្ដស្នេហ៍ដែលមិនស្មោះបេះដូងរបួសព្រោះព្រួញស្នេហាឈឺផ្សារកន្លង អ្វីៗសុទ្ធតែអូនអ្វីៗព្រោះតែស្ងួនធ្វើឲ្យបងលង់ខ្លួនធ្លាក់ក្នុងអន្លង់ដ៏ជ្រៅនៃស្នេហ៍អ្វីមកពីអូនឲ្យបងលង់បេះដូងព្រោះសម្រស់មាសមេ អ្វីៗសុទ្ធតែអូនអ្វីៗព្រោះតែស្ងួនធ្វើឲ្យបងលង់ខ្លួនធ្លាក់ក្នុងអន្លង់ដ៏ជ្រៅនៃស្នេហ៍អ្វីមកពីអូនឲ្យបងលង់បេះដូងព្រោះសម្រស់មាសមេ បងស្ទើឆ្កួតវង្វេងព្រោះស្នេហ៍ហើយអូន ចិត្តអូនងាយស្នេហ៍ហើយងាយបែកបែរបំភ្លេចបង្កប់កល្បិចពិសពុលមាយារាប់រយពាន់យករូបសម្រស់ដ៏ស្រស់ផូរផង់ជាឈ្នាន់បំពុលបំភាន់ចិត្តប្រុសវាចាពីរោះបានចាក់ទម្លុះឱរាកែវភ្នែកភ្លឺថ្លាបង្កប់មន្ដស្នេហ៍ដែលមិនស្មោះបេះដូងរបួសព្រោះព្រួញស្នេហាឈឺផ្សារកន្លង ទឺកឃ្មុំប្រែជាល្វីងជូរចត់ រស្មីស្នេហ៍រលត់មេឃកម្សត់ព្រាត់ដួងខែ
ចាំនៅតែចាំ – ទៀងមុំ សុធាវី
ពេលនេះបងអើយ!… យើងបែកគ្នាតែចិន្តាអូនចាំទោះបីយូររាប់រយពាន់ឆ្នាំក៏អូនទ្រាំចាំបងនឹកឃើញគ្រាកេីយដៃសង្សារស្តាប់ដង្ហេីមឆ្លេីយឆ្លងវាចាសារសង..អូនបងផ្អែមល្ហែមត្រជាក់អូន..នឹកឃេីញទាំងអស់គ្មានភ្លេចនឹកជានិច្ចណាប្រុសស្ងួន។អូនចាំអូននៅ..តែចាំលុះជីវិតសូន្យចាំរីងរៃស្គមខ្លួន..ស្គមខ្លួនឱ្យអូនភ្លេចមិនបានអូនគេងឱបក្តីទុក្ខសោកគ្មានពេលទំនេរខ្លាចប្រុសបងគេចកែបោះបង់ចោលស្នេហ៍ចោលស្នេហ៍..អោយអូនកំព្រារ..ងាដួងចិត្តម្នាក់ឯងតែអូននៅតែចាំ។?អូនចាំអូននៅ..តែចាំលុះជីវិតសូន្យចាំរីងរៃស្គមខ្លួន..ស្គមខ្លួនអោយអូនភ្លេចមិនបានអូនគេងឱបក្តីទុក្ខសោកគ្មានពេលទំនេរខ្លាចប្រុសបងគេចកែបោះបង់ចោលស្នេហ៍ចោលស្នេហ៍..អោយអូនកំព្រារ..ងាដួងចិត្តម្នាក់ឯងតែអូននៅតែចាំតែអូននៅតែចាំតែអូននៅតែចាំ។
ដោះលែង – លាន បញ្ចនីត
យល់ព្រម ឱ្យអូនទៅរកអ្នកផ្សេងយល់ព្រមដោះលែង មិនហ៊ានឃាត់ចិត្តចរណៃអូនទៅបាន ចំពោះបងវិញមិនថ្វីពេលនេះស្រី បំពេញក្តីសុខចុះ បងយល់ព្រម ឱ្យជ្រើសយកអ្នកផ្សេងតែបងខ្លួនឯង មិនដោះលែងខ្លួនឯងសោះធ្វើយ៉ាងណា ចិត្តស្នេហ៍អូនរលាយអស់ចេញទៅបាត់ ទុកចន្លោះភាពឯកា យប់នេះផ្ទៃមេឃស្រស់ស្អាតខ្លាំងណាស់ស្អាតណាស់ដល់ថ្នាក់ខ្ញុំមើលស្រក់ទឹកនេត្រាស្រលាញ់គេខ្លាំង តើខុសឬយ៉ាងណា?ខាងក្នុងនេះឈឺផ្សារ អ្នកមើលឃើញខ្លះទេ? ព្យាយាមទប់ទឹកភ្នែកហូរ… ញញឹមញញឹមទាំងអស់សង្ឃឹម នៅមិនអាចខ្វះគេតែងសួរខ្លួនឯង តើគេត្រលប់វិញទេ?ក៏ដឹងច្បាស់ដែរ សំណួរនេះគ្មានចម្លើយ។ ? បងយល់ព្រម ឱ្យអូនជ្រើសយកអ្នកផ្សេងតែបងខ្លួនឯង មិនដោះលែងខ្លួនឯងសោះធ្វើយ៉ាងណា ចិត្តស្នេហ៍អូនរលាយអស់ចេញទៅបាត់ ទុកចន្លោះភាពឯកា យប់នេះផ្ទៃមេឃស្រស់ស្អាតខ្លាំងណាស់ស្អាតណាស់ដល់ថ្នាក់ខ្ញុំមើលស្រក់ទឹកនេត្រាស្រលាញ់គេខ្លាំង តើខុសឬយ៉ាងណា?ខាងក្នុងនេះឈឺផ្សារ អ្នកមើលឃើញខ្លះទេ? ព្យាយាមទប់ទឹកភ្នែកហូរ… ញញឹមញញឹមទាំងអស់សង្ឃឹម នៅមិនអាចខ្វះគេតែងសួរខ្លួនឯង តើគេត្រលប់វិញទេ?ក៏ដឹងច្បាស់ដែរ សំណួរនេះគ្មានចម្លើយ… យប់នេះផ្ទៃមេឃស្រស់ស្អាតខ្លាំងណាស់ស្អាតណាស់ដល់ថ្នាក់ខ្ញុំមើលស្រក់ទឹកនេត្រាស្រលាញ់គេខ្លាំង តើខុសឬយ៉ាងណា?ខាងក្នុងនេះឈឺផ្សារ អ្នកមើលឃើញខ្លះទេ? យប់នេះផ្ទៃមេឃស្រស់ស្អាតខ្លាំងណាស់ស្អាតណាស់ដល់ថ្នាក់ខ្ញុំមើលស្រក់ទឹកនេត្រាស្រលាញ់គេខ្លាំង តើខុសឬយ៉ាងណា?ខាងក្នុងនេះឈឺផ្សារ អ្នកមើលឃើញខ្លះទេ? ព្យាយាមទប់ទឹកភ្នែកហូរ… ញញឹមញញឹមទាំងអស់សង្ឃឹម…
