សប្បាយចិត្តឡើងចង់ឆ្កួត – ចឺម

ចូលរួម អបអរផងអូនសម្លាញ់
អូនបានផុតទុក្ខទោម្នេញ ជួបគូរជីវិតពិតហើយ
ឃើញទឹកមុខមុំ ញញឹមស្រស់ស្រាយ
បងសប្បាយចិត្តជំនួសអូនអើយ!
រកនិយាយមិនត្រូវឡើយ អូនអស់កម្មហើយ
អស់កម្មនិងបង ហើយពៅ…

សង្ឃឹម គេនិងថែរអូនឲ្យល្អ
ផ្អែមល្ហែមដល់ចាស់សក់សរ ស្មោះគា្ន តកូនតចៅ
ឲ្យអូនរស់លើគំនរមាសប្រាក់
ដៃអូនប្រឡាក់តែក្រេមប្រេងម្សៅ
កុំឲ្យជួបរឿងអាស្រូវ ដូចនៅក្បែរបង
ដៃអូនប្រឡាក់តែទឹកភ្នែក
អូនអើយ! ថ្ងៃក្រោយបើគេប្រែចិត្ត
បងនឹងទៅយកជីវិត ប្រុសក្បត់ម្នាក់នោះមិនខានទេ
បើអូនសុខបងក៏ OK ជួយអរ

បងសប្បាយចិត្តឡើងជិតឆ្កួតហើយអូនអើយ!
ពេលឃើញត្រើនត្រើយរៀបការ
រំភើបឡើងយំហើយណា
ជីវ៉ាអូនបានប្ដីហើយ…

បងសប្បាយចិត្តឡើងជិតឆ្កួតហើយ អូនអើយ!
ពេលឃើញត្រើនត្រើយរៀបការ
រំភើបឡើងយំហើយណា
ជីវ៉ាអូនបានប្ដីហើយ ថ្ងៃក្រោយបងជាអ្នកដទៃ…

Share your love

Leave a Reply

Your email address will not be published. Required fields are marked *