នឹកឃើញម្ដងៗ អូនចង់តែបាត់ខ្លួន ព្រោះជួបមុខស្ងួន ធ្វើអោយអូនឈឺចាប់ណាស់ ពាក់ស្រោមមុខក្បត់ដាក់ស្នេហ៍ស្នង ទាំងចិត្តបងនៅស្មោះ ព្រោះចង់ឱ្យបងបានជួបនឹងមនុស្សល្អជាងអូន អូនគឺជាមនុស្សមានប្រវត្តិមិនល្អ មិនអាចកំដរបងរហូតដល់ថ្ងៃស្លាប់ បងរស់នៅជាមួយនឹងអូន មានតែការឈឺចាប់ បងត្រូវបាត់អូន់កិត្តិយសក៏ព្រោះតែអូន អនាគតបងកុំផ្ញើនឹងមនុស្សបែបនេះ នារីម្នាក់នេះមិនសក្កិសមនឹងបងទេ អនាគតបងនឹងល្អបើស្រលាញ់គេ…
នឹក
-
-
ពេលនេះអូនជាអតីត គេនោះជាបច្ចុប្បន្នថ្លៃ អូនបានត្រឹមនឹក គេថែបងរាល់ថ្ងៃ ទោះចង់ស្តីប្រាប់មិនអាច ទោះយល់សុបិនអាក្រក់ តែចិត្តអូនមិនដែលខ្លាច តែពេលនឹកបង គឺអារម្មណ៍អូនខ្លាច ខ្លាចនឹកខ្លាំងទៅជាឆ្កួត អូននឹកបង…ហ៊ឹ… យប់ស្ងាត់សូន្យ ឯភ្លៀងធ្លាក់ចង់បាក់មេឃ យំម្នាក់ឯង…នឹកបងពេក ចង់មានស្អែកឃើញបងឈរនៅមុខអូន…
-
ពេលនេះបងអើយ!… យើងបែកគ្នាតែចិន្តាអូនចាំទោះបីយូររាប់រយពាន់ឆ្នាំក៏អូនទ្រាំចាំបងនឹកឃើញគ្រាកេីយដៃសង្សារស្តាប់ដង្ហេីមឆ្លេីយឆ្លងវាចាសារសង..អូនបងផ្អែមល្ហែមត្រជាក់អូន..នឹកឃេីញទាំងអស់គ្មានភ្លេចនឹកជានិច្ចណាប្រុសស្ងួន។អូនចាំអូននៅ..តែចាំលុះជីវិតសូន្យចាំរីងរៃស្គមខ្លួន..ស្គមខ្លួនឱ្យអូនភ្លេចមិនបានអូនគេងឱបក្តីទុក្ខសោកគ្មានពេលទំនេរខ្លាចប្រុសបងគេចកែបោះបង់ចោលស្នេហ៍ចោលស្នេហ៍..អោយអូនកំព្រារ..ងាដួងចិត្តម្នាក់ឯងតែអូននៅតែចាំ។?អូនចាំអូននៅ..តែចាំលុះជីវិតសូន្យចាំរីងរៃស្គមខ្លួន..ស្គមខ្លួនអោយអូនភ្លេចមិនបានអូនគេងឱបក្តីទុក្ខសោកគ្មានពេលទំនេរខ្លាចប្រុសបងគេចកែបោះបង់ចោលស្នេហ៍ចោលស្នេហ៍..អោយអូនកំព្រារ..ងាដួងចិត្តម្នាក់ឯងតែអូននៅតែចាំតែអូននៅតែចាំតែអូននៅតែចាំ។
-
រឿងរ៉ាវចាស់ៗ រំលឹកមួយឆ្នាំមិនអស់ នឹកចោះៗក្នុងចិត្តក៏ប្រេះស្រាំ ចង់រត់ចេញឲ្យផុតពីអតីតកាល តែខួរក្បាលនៅតែមិនចាំ នៅតែកត់ចំណាំទោះស្នេហ៍ជាផ្សែង នឹកគេណាស់ ចង់ឱបគេដូចមុន នឹកដល់ថ្នាក់គ្រុន ធ្វើបាបតែខ្លួនឯង មើលលេងសើច សូម្បីរឿងកំប្លែង តែសំដែង ឱ្យគ្រប់់គ្នាឃើញធម្មតា នឹកគេណាស់…
-
អត្ថបទចម្រៀងនឹកខ្លាំងណាស់! នៅចាំទេ មនុស្សម្នាក់នេះ រឿងរ៉ាវច្រើនណាស់ធ្លាប់សាងរួមគ្នា ខ្ញុំចាំថាពាក្យចុងក្រោយ គឺពាក្យលា ហើយយើងក៏បែកគ្នាត្រឹមនោះ ព្យាយាមខំបំភ្លេច គេចពីអតិត ខំបំភ្លេចរឹតនឹក គិតច្រើនលើសដើម គ្រប់វិនាទី ពេលដកដង្ហើម ក៏ចាប់ផ្តើមនឹកគេ… បើមានឱកាស…